ព័ត៌មាន
អាជីវករលក់ជី និងថ្នាំកសិកម្មនៅបន្ទាយមានជ័យថា ការផ្សព្វផ្សាយអវិជ្ជមានទាក់ទងវិស័យកសិកម្មមិនបានជួយដល់ប្រជាកសិករនោះទេ
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មជាង១០០នាក់ នៅខេត្តបន្ទាយមានជ័យ បានស្វែងយល់ថា ការផ្សព្វផ្សាយបញ្ហាអវិជ្ជមានផ្សេងៗ ទាក់ទងនឹងវិស័យកសិកម្ម មិនបានជួយដល់កសិករនោះទេ ប៉ុន្តែអាចនាំឱ្យតម្លៃកសិផលកាន់តែធ្លាក់ចុះលឿនទៅវិញ។

សូមជម្រាបជូនថា ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងឯកឧត្តម ប្រាក់ ដាវីដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម បានជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្ម និងមន្ត្រីកសិកម្មឃុំចំនួនជាង ១០០នាក់ នៅខេត្តបន្ទាយមានជ័យ ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបសរាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងការចុះដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ រួមទាំងការបូមទឹកជួយសង្គ្រោះ ការជួយរកទីផ្សារ និងការរក្សាលំនឹងថ្លៃកសិផលផងដែរ។

ឯកឧត្តម គង់ ច័ន្ទវាសនា មានប្រសាសន៍ថា បងប្អូនអាជីវករជី និងថ្នាំកសិកម្មទាំងអស់សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងក្លាយជាអាជីវករស្របច្បាប់។ ដូច្នេះ បងប្អូនអាជីវករគឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ មន្ទីរកសិកម្ម និងក្រសួង ក្នុងការផ្សព្វផ្សាយបច្ចេកទេសប្រេីប្រាស់ និងលក់ចែកចាយជី និងថ្នាំកសិកម្មដល់កសិករ។ ការរួមចំណែករបស់បងប្អូនអាជីវករទាំងអស់ក្នុងការផ្សាយព័ត៌មានវិជ្ជមាន និងមានប្រយោជន៍ដល់កសិករ ពិតជាមានសារ:សំខាន់ណាស់ ជាពិសេស ការជំរុញចូលរួមក្នុងសហគមន៍កសិកម្មទំនេីប ដេីម្បីជួយដល់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដេីមផលិត ផ្សារភ្ជាប់នឹងទីផ្សារ និងទទួលបានប្រាក់ចំណេញ។

តាមការសង្កេតកន្លងមក ការផ្សាយពីតម្លៃកសិផលធ្លាក់ចុះ ឬការតវ៉ាទាមទារនានា គឺមិនបានជួយឱ្យតម្លៃកេីនឡេីងទេ ប៉ុន្តែជាក់ស្តែងបែរជាជួយរុញឱ្យតម្លៃកាន់តែធ្លាក់ចុះលឿនទៅវិញ ព្រោះថាអ្នកប្រមូលទិញដឹងពីនិន្នាការនៃតម្លៃ និងរង់ចាំឱ្យតម្លៃកាន់តែធ្លាក់ចុះថែមទៀតមុននឹងចុះទិញ ដែលនាំឱ្យខាតបង់ផលប្រយោជន៍កសិករ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ និងលើកទឹកចិត្តឱ្យម្ចាស់ដេប៉ូទាំងអស់ ទុកដាក់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ដេីម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព និងបរិស្ថាន និងលក់ចែកចាយតែផលិតផលស្របច្បាប់ និងមានបញ្ជីការត្រឹមត្រូវ។ ឯកឧត្តមក៏បានស្នេីសុំឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការល្អ ក្នុងការទប់ស្កាត់ចរាចរណ៍ជី និងថ្នាំខុសច្បាប់ផងដែរ។

ម្ចាស់ដេប៉ូជី និងថ្នាំកសិកម្មាំងអស់រីករាយនឹងទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗល្អៗពីកិច្ចសំណេះសំណាលនេះ និងប្តេជ្ញាចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តផ្សព្វផ្សាយ និងចែកចាយតែព័ត៌មានល្អៗដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧