ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងKOICA សហការគ្នាពង្រឹងទំនាក់ទំនងកម្ពុជា-កូរ៉េ តាមរយៈការអនុវត្តគម្រោង«ការពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី ស៊ីន ជុងយ៉ុង នាយិកាស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េប្រចាំកម្ពុជា (KOICA) ក្នុងគោលបំណង ពិភាក្សាការងារលើគម្រោងស្តីពី«ការពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»។
កិច្ចប្រជុំនេះបានចាប់ផ្ដើមដោយមតិស្វាគមន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីវិធានការគន្លឹះសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្ត។ បន្ទាប់មកទៀត លោកស្រីនាយិកាស្តីទី (KOICA) បានធ្វើមតិដោយសង្ខេបអំពីកិច្ចហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងនោះដែរលោកស្រីរំលេចអំពីសកម្មភាពសំខាន់ៗ ដែលត្រូវអនុវត្ត ដើម្បីចាប់ផ្តើមគម្រោង និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការសន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ សម្រាប់កំណែទម្រង់អភិបាលកិច្ច ដើម្បីពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាល។
នៅក្នុងកិច្ចប្រជុំដដែលនេះ អ្នកជំនាញការកូរ៉េ ក៏បានធ្វើបទបង្ហាញសង្ខេបអំពីលទ្ធផលនៃការចុះធ្វើទស្សនកិច្ចសិក្សាស៊ីជម្រៅ ដើម្បីឈានទៅដល់ការអនុវត្តគម្រោង។ តាមរយៈបទបង្ហាញនេះ អ្នកជំនាញការកូរ៉េ បានបង្ហាញយ៉ាងលំអិត ទៅលើកិច្ចការនីមួយៗ ដែលភាគីទាំងពីរត្រូវអនុវត្ត ផ្អែកតាមលទ្ធផលជាក់ស្តែង។ ការសិក្សាស៊ីជម្រៅដែលធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញរបស់ KOICA និងមន្ត្រីមកពីក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលរបស់កម្ពុជា។
ក្រោយពីការបានស្តាប់ការធ្វើបទបង្ហាញរបស់អ្នកជំនាញការកូរ៉េ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នទាំងពីរ ដែលបានដើរតួនាទីក្នុងនាមជាប្រតិបត្តិករក្រោមស្មារតី នៃទិសដៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយឯកភាពចំពោះទិសដៅ នៃការអនុវត្តគម្រោង ដែលកើតចេញពីលទ្ធផលនៃការសិក្សាស៊ីជម្រៅលើគម្រោង ព្រមទាំងជឿជាក់ថា កិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ នឹងនាំមកនូវលទ្ធផលល្អប្រសើរនាពេលឆាប់ៗខាងមុខនេះ ជាពិសេសចូលរួមលើកកម្ពស់វិស័យមុខងារសាធារណៈ និងអភិបាលកិច្ចនៅកម្ពុជាកាន់តែប្រសើរ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧