ព័ត៌មាន
អបអរសាទរ!! កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិកា “ទេសចរណ៍អាស៊ាន លើកទី២៨” ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី
កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ក្នុងពិធីបិទវេទិកាទេសចរណ៍អាស៊ានលើកទី២៨ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់រង្វាន់ ដល់ ជ័យលាភីកម្ពុជា ដែលទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងឆ្នាំ២០២៥នេះ កម្ពុជាពិតជាមានមោទកភាពខ្ពស់ណាស់ ដែលកម្ពុជាទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានច្រើនជាងគេ រហូតដល់ទៅចំនួន ២០ រួមមាន៖
១. បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានមានចំនួន៥
– បង្គន់សាធារណៈ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ
– បង្គន់សាធារណៈ ស្ថានីយប្រេងឥន្ធនៈ BVM ព្រែកអញ្ជាញ ខេត្តកណ្តាល
– បង្គន់សាធារណៈ ស្រះស្រង់ ខេត្តសៀមរាប
– បង្គន់សាធារណៈ កំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ
– បង្គន់សាធារណៈ សួនច្បារស្តូបឈ្នះឈ្នះ ខេត្តកោះកុង
២. សេវាកម្មស្ប៉ា-ម៉ាស្សាស្តង់ដាអាស៊ានមានចំនួន៥
– សេវាកម្មស្ប៉ា-ម៉ាស្សា សិន អេន ស៉្បា រាជធានីភ្នំពេញ
– សេវាកម្មស្ប៉ា-ម៉ាស្សា រ៉ូយ៉ាល់រេស៊ីដេន ហូថេល អេន រីហ្សត (ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ) រាជធានីភ្នំពេញ
– សេវាកម្មស្ប៉ា-ម៉ាស្សា សុខា អូតែល រីហ្សត ខេត្តព្រះសីហនុ
– សេវាកម្មស្ប៉ា-ម៉ាស្សា បូឌា ស៉្បា ផ្សារចាស់ ខេត្តសៀមរាប
– សេវាកម្មស្ប៉ា-ម៉ាស្សា ជម្រកស៉្បា ស្ថិតក្នុងសណ្ឋាគារហ្វាមហៅស៍ រីហ្សត និងស៉្បា ខេត្តកំពង់ឆ្នាំង
៣. សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានមានចំនួន៥
– សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ខេត្តសៀមរាប
– សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី ខេត្តសៀមរាប
– សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
– សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ខេត្តកំពង់ធំ
– សហគមន៍ទេសចរណ៍ព្រែកកោងកាង ខេត្តព្រះសីហនុ
៤. ផ្ទះស្នាក់ស្តង់ដាអាស៊ានមានចំនួន៥
– ផ្ទះស្នាក់សហគមន៍ទេសចរណ៍សំបូរព្រៃគុក ខេត្តកំពង់ធំ
– ផ្ទះស្នាក់សហគមន៍ទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ
– ផ្ទះស្នាក់សហគមន៍ខ្មែរហូមស្ទេ ខេត្តកំពង់ធំ
– ផ្ទះស្នាក់សហគមន៍ទេសចរណ៍ចំបក់ ខេត្តកំពង់ស្ពឺ
– ផ្ទះស្នាក់សហគមន៍ទេសចរណ៍កំពង់សាមគ្គី ខេត្តកំពត។















-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
PR NEWS2 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន6 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន7 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន7 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)