ព័ត៌មាន
លោកឧកញ៉ា ជា ធីឡាយ អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥ នៃស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group)
លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក អ៊ិនធីស៊ី គ្រុប បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥ នៃស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ។
កិច្ចប្រជុំបូកសរុបការងារនេះ មានការអញ្ជើញនិមន្តចូលរួមពីសំណាក់សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម និងលោកជំទាវ យូ ឃីម ធីឡាយ និងលោក ឃឹម ផុន ប្រធាននាយកប្រតិបតិ្ត អ៊ិន ធី ស៊ី គ្រុប ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក គ្រប់លំដាប់ថ្នាក់។

ក្រោយពីបានឃើញរបាយការណ៍របស់ការិយាល័យធនធានមនុស្ស ជាតំណាង បុគ្គលិកគ្រប់សេវាកម្មទាំងអស់ និងការឡើងធ្វើបទបង្ហាញពីសមិទ្ធផលផ្សេងៗ របស់លោក ឃឹម ផុន ប្រធាននាយកប្រតិបតិ្ត បានបញ្ជាក់ថា សាលារៀនសុវណ្ណភូមិមានការអភិវឌ្ឍ និងការរីក ចម្រើនយ៉ាងលឿន ដែលជាសញ្ញាណបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺ “ជាការខិតខំរបស់ យើងទាំងអស់គ្នា”។ ជាពិសេសគិតត្រឹមដើមឆ្នាំ២០២៥នេះ សាលារៀនសុវណ្ណភូមិ មានអាយុកាល២៩ឆ្នាំ(ឆ្នាំ១៩៩៦-ឆ្នាំ២០២៥)មកហើយ សព្វថ្ងៃសាលារៀនសុវណ្ណភូមិ មានចំនួន៤៣ទីតាំង ហើយយើងនឹងដាក់ដំណើរការចំនួន៥ទីតាំងបន្ថែមទៀត សរុប៤៨ទីតាំង និងពង្រីកការសាងសង់អគារសាលារៀនសុវណ្ណភូមិ ចំនួន៣ទីតាំងបន្ថែមទៀត សរុបមានចំនួន៥១ទីតាំង នេះជាសមិទ្ធផលរួមក្នុងឆ្នាំ២០២៥នេះ។ ជាក់ស្តែងយើងមានបុគ្គលិកបម្រើការងារក្នុងស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ចំនួនជាង៤០០០នាក់ និងសិស្សានុសិស្ស ក្នុងកំពុងសិក្សា មានចំនួនជាង៦០០០០នាក់។

នាឱកាសនោះលោកឧកញ៉ា ជា ធីឡា សូមចូលរួមអបអរជាអនេកប្បការ និងកោតសរសើរចំពោះ លោកប្រធាននាយកប្រតិបត្តិ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូបុគ្គលិកគ្រប់ផ្នែក និងគ្រប់សេវាកម្មទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ស្មារតី និងមានទំនួលខុសត្រូវខ្ពស់ ចំពោះការងាររបស់ខ្លួនសម្រេចបានតាមផែនការដែលបានកំណត់ បង្កើតបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទកភាព និងនូវតែបន្តជាស្ថាប័នអប់រំ ឯកជនឈានមុខគេ ក្នុងការផ្តល់សេវាអប់រំដល់សិស្សប្រកបដោយគុណភាពខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផែនការការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់យើងទាំងអស់ ពិតជាមានល្អិតល្អន់ និងចាំបាច់ក្នុងការអភិវឌ្ឍជាបន្តទៀត ដើម្បីលើកកម្ពស់គុណភាពអប់រំ និងជំរុញស្ថាប័ន យើងឆ្ពោះទៅរកឧត្តមភាពនៃវិស័យអប់រំ ដោយស្របទៅនឹងគោលនយោបាយអប់រំជាតិរបស់ក្រសួង អប់រំ យុវជន និងកីឡា។

ជាចុងក្រោយលោកឧកញ៉ា ជា ធីឡាយ បានសង្កត់ធ្ងន់ថា ពិតណាស់ វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ។ កុមារគ្រប់រូប ត្រូវទទួលបានការសិក្សា និងការអប់រំពេញលេញមួយទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ម្នាក់ៗ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ ជាងនេះទៅទៀត ការអប់រំមិនត្រឹមតែផ្តោតទៅលើចំណេះដឹងតាមមុខវិជ្ជាក្នុងសៀវភៅសិក្សា គោលតែមួយមុខនោះទេ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំឥរិយាបថសិស្សផងដែរ។ យើងដឹងហើយថា “ចំណេះដឹងគឺសំខាន់ ប៉ុន្តែឥរិយាបថសំខាន់ជាងនេះទៅទៀត ដើម្បីរស់នៅ និងធ្វើការងារប្រកបដោយសុខដុមរមនា”។ ដើម្បីសម្រេចបានគោលដៅទាំងនោះយើង ត្រូវបន្តការអភិវឌ្ឍវិជា្ជជីវៈជាប្រចាំ ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសង្គមជាតិទាំងមូល។
សូមបញ្ជាក់ផងដែរថា បុត្រសម្ព័ន្ធស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប មានចំនួន៥ ដូចជា៖ សាលាកុមារប៉ាស៊ីហ្វិក, សាលាអន្តរជាតិ អាមេរិកាំងប៉ាស៊ីហ្វិក, សាលាសុវណ្ណភូមិ, សាលាអ៊ិស វ៉េស និង NTC Exam Centre៕ អត្ថបទ រដ្ឋា











-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ