ព័ត៌មាន
គុណភាពខ្យល់ត្រឹមម៉ោង៥ល្ងាចនេះ មានស្ថានភាពល្អឡើងវិញ តាមបណ្ដារាជធានី-ខេត្ត មានតែខេត្តសៀមរាបឋិតនៅសន្ទស្សន៍ក្រហម
ភ្នំពេញ៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា គិតត្រឹមម៉ោង៥ល្ងាចនេះ គឺមានស្ថានភាពល្អឡើងវិញតាមបណ្ដារាជធានី-ខេត្ត មានតែខេត្តសៀមរាបមួយប៉ុណ្ណោះបន្តស្ថិតនៅ សន្ទស្សន៍ក្រហម ដែលកំហាប់ភាគល្អិតនិចលពុលខ្លាំង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៥ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៦.១៣ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ”។
ក្នុងនោះ ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តកែប និងខេត្តត្បូងឃ្មុំ
ពណ៌បៃតង៖ គុណភាពខ្យល់ល្អមាន ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តស្ទឹងត្រែង
ពណ៌លឿង៖ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ
ពណ៌ទឹកក្រូច៖ ខេត្តកោះកុង និងខេត្តពោធិ៍សាត់
ពណ៌ក្រហម៖ ខេត្តសៀមរាប៕



-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល