ព័ត៌មាន
គណបក្សប្រជាជនប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា
គណបក្សប្រជាជនកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា ខ្លួនប្តេជ្ញាគោរពឲ្យបានយ៉ាងម៉ឺងម៉ាត់បំផុតចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយថែមទាំងអនុវត្តយ៉ាងសកម្មផងដែរនូវទិសដៅគោលនយោបាយការបរទេស ដោយប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិជាធំ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ បានលើកឡើងថា «អង្គសន្និបាតជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយ ការបរទេសសំខាន់ៗរួមមាន៖ (១)ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិ ជាពិសេសគោរពយ៉ាងម៉ឹងម៉ាត់ធម្មនុញ្ញអង្គការសហប្រហជាជាតិ និងធម្ម នុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា,(២)មិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាដាច់ខាត និងមិនដោះដូរអធិបតេយ្យជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយ,(៣) គាំទ្រការ សន្ទនា និងការទូតក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ទាំង៣ ក្នុង ការចូលរួមក្នុងយុទ្ធសាស្រ្តឥណ្ឌូ-បាស៊ីហ្វិកនានា ពោលគឺទី១-ជាយុទ្ធសាស្រ្តដែលគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្រ្តនោះ ដើម្បីប្រឆាំងប្រទេសដទៃ និងទី៣-គាំទ្រមជ្ឈភាពអាស៊ាន និងទស្សន វិស័យឥណ្ឌូ-បាស៊ីហ្វិក, និង(៤)បន្តគាំទ្រប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិ ធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈការប្រើប្រាស់ឲ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់ កម្ពុជា នៅក្នុងអាស៊ាន ក៏ដូចជាក្នុងអង្គការតំបន់ និងអន្តរជាតិដទៃ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុ សន្តិភាព និងមនុស្សធម៌»។
តាមរយៈយោងតាមសេចក្តីជូនដំណឹងអង្គសន្និបាតក៏បានក៏បានដាក់ចេញនូវទិសដៅសំខាន់ៗនៅ ក្នុងឆ្នាំ២០២៥នេះដែរ ដោយពង្រឹងជាធ្លុងមហាសាមគ្គីជាតិក្រោមដំបូលធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ការ ពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយម ណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជានោះឡើយ។
ក្នុងស្មារតីនេះគណបក្សប្រជាជនកម្ពុជា បន្តលើកកម្ពស់ការអនុវត្តពាក្យស្លោក«អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិការនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុសស្មារតីប្រជាជនទាំងមូលឲ្យយល់ច្បាស់អំពី«គុណតម្លៃនៃសុខសន្តិភាព»ហើយចូលរួមថែរក្សា និងការពារឲ្យបានដាច់ខាតនូវ«សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះស្ថានដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខ សាន្តរបស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន1 week ago
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
-
ព័ត៌មាន5 days ago
កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាត ខណៈប្រទេសជិតខាងបានផុតពូជសត្វត្មាត
-
ព័ត៌មាន6 days ago
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
-
ព័ត៌មាន6 days ago
EU ប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ានចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្ដល់ជំនួយ៧០ម៉ឺនអឺរ៉ូជួយជនភៀសឹកកម្ពុជា
-
ព័ត៌មាន5 days ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យព្រឹទ្ធសភា៖ វៀតណាមចង់ជំរុញការដឹកជញ្ជូនប្រទេសទាំង២ ឈានដល់គោលដៅ ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week ago
សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម ប្រកបដោយផ្លែផ្កា
-
ព័ត៌មាន1 week ago
គម្រោងវិនិយោគនៅកម្ពុជា កើន ៧១% ខណៈទុនវិនិយោគកើន ២,៥ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥