ព័ត៌មាន
ឯកឧត្តម សុខ ឥសាន៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យកែច្នៃកម្មវិធីនយោបាយបក្ស សម្រាប់ដឹកនាំទាំងការងារបក្ស និងរាជរដ្ឋាភិបាល
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍បញ្ជាក់ថា ក្នុងសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់អង្គសន្និបាត ឱ្យអនុវត្តទាំងការងារបក្ស និងការងារដឹកនាំដោយរាជរដ្ឋាភិបាលគឺត្រូវយកគោលនយោបាយបក្សទៅកែច្នៃជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម សុខ ឥសាន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ។
ក្នុងឱកាសនោះឯកឧត្តម សុខ ឥសាន បានឱ្យដឹងថា ជាលទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលចំនួន ៤ រូប រួមមាន សម្តេចមហាមន្ត្រី គុយ សុផល, ឯកឧត្តម ធន់ វឌ្ឍនា, ឯកឧត្តម ម៉ម សារិន និងឯកឧត្តម តាក ស៊ុនអ៊ី ដើម្បីបំពេញបន្ថែមតាមតម្រូវការរបស់គណបក្ស។
ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងសន្និបាតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានណែនាំដល់អង្គសន្និបាតឱ្យអនុវត្តទាំងការងារបក្ស និងការងារដឹកនាំដោយរាជរដ្ឋាភិបាល គឺត្រូវយកគោលនយោបាយគណបក្សទៅកែច្នៃជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា កត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលដឹកនាំដោយរាជរដ្ឋាភិបាលឈាមថ្មីអាណត្តិទី៧នេះ ធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។ អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បង្ហាញការពេញចិត្តចំពោះការសម្រេចបានរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាធ្វើឱ្យ ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អភិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១ រៀល រីឯទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២២ ៥១១ លានដុល្លារ៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧