កីឡា
ព្រះខ័នរាជ បន្ថយគម្លាតត្រឹម ១ពិន្ទុ ក្រោយបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន
ទីបំផុតក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមភ្នំពេញក្រោនបានហើយ និងបន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងនេះ ត្រឹម ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៩ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។
សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានខេត្តស្វាយរៀង ដែលមានអ្នកទស្សនាផ្ទាល់ជិត ៤ពាន់នាក់ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ កីឡាករ ញាណ សុស៊ីដាន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ត្រឹមរយៈពេល ៥នាទី ។ បន្ទាប់មកព្រះខ័នរាជស្វាយរៀង បានបង្កើតឱកាសជាបន្ដបន្ទាប់ទៀត តែធ្វើមិនបានសម្រេច ស្របពេលភ្នំពេញក្រោន ក៏បានព្យាយាមវាយបក រហូតរកបានគ្រាប់តាមស្មើ ១-១ នៅនាទី៣៦ ដោយកីឡាករ Jelle Joost Goselink ។
បន្ទាប់ពីរកបាន ១គ្រាប់ម្នាក់នៅវគ្គទី១ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង នៅវគ្គទី២ ខណៈក្រោយបន្ដលេងបានប្រមាណ ១០នាទី ភ្នំពេញក្រោន បានបាត់បង់សមាជិកម្នាក់ គឺកីឡាករ យ៉ើ មូស្លីម ដែលរងពិន័យកាតក្រហម នៅនាទី៥៤ ក្រោយបង្កកំហុសលើកីឡាករ Nick Tylor នៅលើតំបន់ប្រអប់ទី ដែលបង្កឱកាសឲ្យព្រះខ័នរាជស្វាយរៀង មានប្រៀប រហូតរកបាន ២គ្រាប់បន្ថែមទៀត ដោយកីឡាករ Gabriel Silva Costa នៅនាទី៧១ និងកីឡាករ Pablo Augusto នៅនាទី៩០+២ ។
ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមដំបូង ដែលបានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ភ្នំពេញក្រោន ក្នុងរដូវកាលឆ្នាំ២០២៤/២៥ ដែលបានរក្សាអស់រយៈពេល ១៧០ថ្ងៃ ហើយក៏ជាការសងសឹកបានសម្រេចវិញផងដែរ បន្ទាប់ពីជើងទី១ ក្រុមការពារតំណែងជើងឯកនេះ បានរងបរាជ័យលើទឹកដីភ្នំពេញក្រោន ដោយលទ្ធផល ៣-៤ ។
ជាមួយការបន្ថែម ៣ពិន្ទុនេះដែរ ធ្វើឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ តែបានកើនដល់ ៤៣ពិន្ទុ ក្រោយឆ្លងកាត់ ១៧ប្រកួតឈ្នះ១៤ ស្មើ ១ និងចាញ់ ២ ចាញ់ប្រៀបក្រុមភ្នំពេញក្រោន ១ពិន្ទុ ដ្បិតអតីតក្រុមជើងឯក ៨សម័យនេះ បានឆ្លងកាត់ ១៧ប្រកួតដូចគ្នា ឈ្នះ ១៤ ស្មើ ២ និងចាញ់ ១ រកបាន ៤៤ពិន្ទុ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ