ព័ត៌មាន
កម្ពុជា-អូស្ត្រាលីកំពុងរៀបចំផែនការជំរុញអ្នកវិនិយោគទៅអូស្ត្រាលី ដើម្បីឈ្វេងយល់ពីសក្តានុពលផ្សេងៗ
កម្ពុជា-អូស្ត្រាលី ពិភាក្សាអំពីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគ ទៅកាន់ប្រទេសអូស្ត្រាលី ដែល ជាផ្នែកមួយនៃយុទ្ធនាការទាក់ម៉ូយ និងក៏ជាការបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជា។

ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាព នៃការរៀបចំ បេសកកម្មជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ, និងវិស័យឯកជន។
ក្នុងជំនួបនេះ, អង្គប្រជុំបានពិភាក្សាប្រកបដោយផ្លែផ្កា លើទិដ្ឋភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃបេសកកម្មដ៏មានសារៈ សំខាន់ខាងលើ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់អំពីឧត្តមានុវត្តន៍ និងទស្សនទាននៃការរៀបចំ ដើម្បីសម្របជាមួយ នឹងស្ថានភាព និងនិន្នាការរបស់សហគមន៍ធុរកិច្ចអូស្ត្រាលី។ អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយមថា គម្រោងនៃការរៀបចំបេសកកម្ម ខាងលើ នឹងប្រែក្លាយទៅជាសមិទ្ធផលរូបីសម្រាប់ប្រទេសទាំងពីរ នាឱកាសខួបគម្រប់ ៧៣ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និង អូស្ត្រាលីជាក់ជាពុំខាន។

សូមបញ្ជាក់ផងដែរថា បេសកកម្មជំរុញ និងទាក់ទាញវិនិយោគ គឺជាផ្នែកមួយ នៃយុទ្ធនាការទាក់ម៉ូយ ដែលបានដាក់ចេញឱ្យ ប្រតិបត្តិដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់កិត្យានុភាព និងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧