ព័ត៌មាន
លោកជំទាវ ពុំ ចន្ទីនី អញ្ជើញសួរសុខទុក្ខអតីតមន្រ្តីសាខាខេត្តកំពង់ធំកំពុងមានជំងឺប្រចាំកាយ
កំំពង់ធំ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្នុងដំណើរបំពេញបេសកកម្មកនាខេត្តកំពង់ធំ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកកាកបាទក្រហមកម្ពុជា បានឆ្លៀតពេលដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខអតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចំនួន២នាក់ដែលបាត់បង់សមត្ថភាពការងារ ទី១ លោកស្រី ឌុក សុីដា អាយុ ៦៥ឆ្នាំ អតីតនាយិកាសាខា និងទី២ លោកស្រី ហ៊ផល្លា អាយុ ៥២ឆ្នាំ អតីតប្រធានការិយាល័យអភិវឌ្ឍន៍សាខា អ្នកទាំងពីរកំពុងមានជំងឺប្រចាំកាយ។
ដោយមើលឃើញពីជីវភាពអតីតមន្ត្រីទាំង២មានការខ្វះខាតជាក់ លោកជំទាវអគ្គលេខាធិការ និងក្រុមការងារបាននាំយកថវិកាមួយចំនួនជួយសម្រួលការលំបាកជូនដល់លោកស្រីទាំងពីរ។ ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមជូនពរអ្នកទាំងពីឆាប់ជាសះស្បើយ កុំអស់សង្ឃឹមក្នុងជីវិត ខិតខំថែទាំសុខភាពឱ្យបានល្អ ដើម្បីជាម្លប់ដល់ក្រុមគ្រួសារ។
ជាកិច្ចឆ្លើយតប អតីតមន្ត្រីដែលមានជំងឺប្រចាំកាយទាំងពីរខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដែលតែងតែគិតគូរយកចិត្តទុកដាក់និងបានចាត់សហការីចុះសួរសុខទុក្ខអតីតមន្ត្រី បុគ្គលិក ដែលបាត់បង់សមត្ថភាពការងារជាប់ជាប្រចាំ ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ។ សូមជម្រាបថា អតីតមន្ត្រីទាំងពីរខាងលើបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី តស៊ូ ឆ្លងកាត់ឧបសគ្គរាប់មិនអស់ ដើម្បីបុព្វហេតុមនុស្សធម៌បស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងម្នាក់ៗអស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ ដោយចាប់ផ្តើមពីអ្នកស្ម័គ្រចិត្តរហូតបានក្លាយជាថ្នាក់នាំ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
សូមជម្រាបថាក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារបន្តចុះសួរសុខទុក្ខ លោក ហង្ស វិច្ឆិកា អាយុ៤២ឆ្នាំ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងប្រតិបត្តិការសាលាខេត្តកំពង់ធំ ដែលមានជំងឺសរសៃឈាមបេះដូង
កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំផងដែរ៕ 30/1/25
អត្ថបទៈ សំ ងីម












-
ព័ត៌មាន1 day agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ