ព័ត៌មាន
យុវជនជាច្រើនចាប់អារម្មណ៍ និងស្វែងយល់ព័ត៌មានតាមរយៈបញ្ជរសេវាសាធារណៈចល័ត
ក្រោយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការបញ្ជរសេវាសាធារណៈចល័ត និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន បានមើលឃើញថា មានការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវជន សិស្ស និស្សិត ដែលចូលរួមប្រើប្រាស់និងស្វែងយល់ព័ត៌មាននានា ដែលបង្កើតឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣១ ខែមករានេះ បានមានប្រសាសន៍ឲ្យដឹងថា បញ្ជរសេវាសាធារណៈចល័តនេះ វិទ្យាស្ថានលោកទទួលបានចំនួន១គ្រឿង ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈឲ្យកាន់តែខិតជិតមូលដ្ឋាន សំដៅលើកកម្ពស់ការកសាងពលរដ្ឋឌីជីថល និងការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបានដល់សិស្សនិស្សិត ក៏ដូចជាសាធារណជនទូទៅបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម បានកត់សម្គាល់ឃើញថា មានការសប្បាយទាំងបុគ្គលិក មន្រ្តីរាជការ ក៏ដូចជាសិស្សនិស្សិត ដោយសារពួកគាត់ងាយស្រួលក្នុងការស្វែងរកការងារធ្វើ ហើយគាត់អាចចុះឈ្មោះក្នុងប្រអប់ទូរបញ្ជរនេះ ដោយចំណេញទាំងពេលវេលា និងមិនគិតថ្លៃអ្វីទាំងអស់។
កំពុងពិនិត្យមើលព័ត៌មាននានារបស់បញ្ជរសេវាសាធារណៈចល័តនេះ ក្រុមនិស្សិតឆ្នាំទី១ រៀនជំនាញផ្នែកមេកានិចឧស្សាហកម្ម ដូចគ្នា នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បាននិយាយស្រដៀងគ្នាថា សេវាសាធារណៈចល័តនេះ គឺជាការធ្វើទំនើបកម្ម លើសេវាសាធារណៈថ្មីមួយទៀត និងពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ជានិស្សិត ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋដទៃផ្សេងទៀត ក្នុងការទទួលបាននូវព័ត៌មានសំខាន់ៗ ហើយច្បាស់លាស់ពិតប្រាកដ ជាពិសេសផ្តល់ភាពងាយស្រួលលើការផ្តល់សេវាសាធារណៈបានពេញលេញ និងនៅគ្រប់ទីកន្លែង។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តចំនួន ១០០គ្រឿង សម្រាប់សាធារណជនប្រើប្រាស់ជាជំហានទី១ នៅតាមទីតាំងសាធារណៈនានា ខណៈនៅខែមេសាខាងមុខ ក្រសួងការងារ គ្រោងនឹងដាក់ឲ្យប្រើប្រាស់បញ្ជរនេះចំនួន ១០០គ្រឿងបន្ថែមទៀត នៅតាមទីសាធារណៈ។ សូមបញ្ជាក់ទៀតថា បញ្ជរសេវាសាធារណៈនេះ មានមុខងារសំខាន់ៗចំនួន១០ មានដូចជា៖ សេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះស្វែងរកបុគ្គលិក, សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ , សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស , សេវាចុះឈ្មោះសមាជិក ប.ស.ស. , បណ្ណ/សៀភៅការងារកម្មករនិយោជិតខ្មែរ, ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, សេវាតាមដានសេវាសាធារណៈក្រសួងការងារ, ប្រអប់បណ្តឹងអនាមិក និងសេវាផ្សេងៗ៕ អត្ថបទដោយ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ