ព័ត៌មាន
មន្រ្ដីក្រសួងធនធានទឹក បន្តចុះពិនិត្យការបញ្ជូនទឹក ការបែងចែកទឹក និងការបូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករក្នុងស្រុកបាទី ខេត្តតាកែវ
តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្រ្តីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលការបញ្ជូនទឹកពីស្ទឹងព្រែកត្នោតចូលទៅទន្លេបាទីរហូតដល់ក្នុងប្រព័ន្ធប្រឡាយហនុមាន និងបន្តពិនិត្យមើលការបែងចែកទឹក និងការបូមទឹកសង្គ្រោះស្រូវប្រាំង ដើម្បីធានាឱ្យបងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក ក្នុងស្រុកបាទី ខេត្តតាកែវ ទទួលបានទឹកក្នុងការដាក់បំពេញសង្រ្គោះស្រូវប្រាំង។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម រយៈពេលជាង ១០ថ្ងៃមកនេះ បានធ្វើអន្តរាគមន៍បើកទ្វារទឹកទំនប់អាងទឹកតាសាលស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយបញ្ជូនទឹកតាមស្ទឹងព្រែកត្នោតចូលក្នុងអាងទឹកទន្លេបាទីតាមប្រឡាយ៧៨ ហើយបញ្ជូនបន្តពីអាងទឹកទន្លេបាទីមកប្រព័ន្ធប្រឡាយមេហនុមាន ដើម្បីទៅអន្តរាគមន៍ជួយស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រមាណជាង ៤ពាន់ហិកតា ដែលប្រឈមនឹងការខ្វះខាតទឹក ក្នុងស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបានបន្តចុះពិនិត្យការបូមទឹកស្រោចស្រពនៅតាមប្រឡាយមេ ប្រឡាយយរង ក្នុងប្រព័ន្ធប្រឡាយយហនុមាន ដើម្បីសង្រ្គោះស្រូវប្រាំងបងប្អូនប្រជាកសិករចំនួន ៣៥០០គ្រួសារ នៅឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ក្នុងស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ស្ថានភាពស្រូវប្រាំងបងប្អូនប្រជាកសិករបានល្អប្រសើរ ក្រោយពីបានទទួលទឹកសង្រ្គោះស្រូវប្រាំងទាន់ពេលវេលា៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧