ព័ត៌មាន
អភិបាលរាជធានីភ្នំពេញត្រួតពិនិត្យ និងទប់ស្កាត់ការបាក់ច្រាំងទន្លេ ៣ កន្លែងនៅក្នុងខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេចំនួន៣កន្លែងនៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដី និងបូមខ្សាច់ចាក់ទប់ និងរិះរកវិធានការ បង្ការទប់ស្កាត់កុំឱ្យបាក់ច្រាំងតទៅទៀត និងមានភាពយូរអង្វែង។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ និងមានវិធានការទប់ស្កាត់ការបាក់ច្រាំងទន្លេរួមមានទី១ គឺការបាក់ស្រុតច្រាំងទន្លេមេគង្គ ប្រវែងប្រមាណ ៣០ម៉ែត្រនៅចំណុចផ្សារក្រមួន ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ក្រោយពីបានបាក់ស្រុត កាលពីវេលា៩និង៣០នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង។ ទីតាំងទី៣ នៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យមន្ត្រីបច្ចេកទេសនៃមន្ទីរជំនាញរាជធានីភ្នំពេញ រុះរើសំណង់ដែលខូចខាត រួចដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនៅផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ និងនៅចំណុចបាក់ស្រុតនៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាជាបន្ទាន់។ ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំបន្ថែមឱ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដែលទទួលបន្ទុកលើការងារនេះ ធ្វើលិខិតស្នើទៅក្រសួងធនធានទឹក និងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំង២ខាងលើ ដើម្បីបង្វែផ្លូវទឹកធ្វើយ៉ាងណាកុំឱ្យទឹកហូរមកបុកទីតាំងទាំងពីរនេះបន្តទៀត។
គូរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីបាក់ស្រុតច្រាំងទន្លេ ប្រវែងប្រមាណ៣០ម៉ែត្រ ជិតដល់ផ្លូវបេតុង នៅចំណុចផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដែលបានធ្វើឱ្យប៉ះពាល់ ក្នុងនោះម្ចាស់ផ្ទះទី១ ដែលបានបាក់ទាំងស្រុង ឈ្មោះ ឌី មីន អស់ផ្ទះចំនួន២៤បន្ទប់ ជាប្រភេទឥដ្ឋប្រក់ស័ង្កសី ទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ។ ម្ចាស់ផ្ទះទី២ មឈ្មោះ អ៊ុយ សម្បត្តិ ផ្ទះសង់អំពីឥដ្ឋបប្រកសង្កសី មានស្នាមប្រេះខ្លាំង មានប្រវែង ១០គុណ ៣០ម៉ែត្រ គឺមិនអាចរស់នៅបាន។ ម្ចាស់ផ្ទះទី៣ឈ្មោះ ឌី ជា ផ្ទះសង់អំពីដែកប្រក់សង្កសី មានបីបន្ទប់ ប្រវែង ១០ម៉ែត្រ គុណនិង៣០ម៉ែត្រ គឺមិនអាចរស់នៅបាន។
សំណង់ខាងលើដែលបានបាក់ស្រុតនេះ ជាប្រភេទសំណង់ថ្មី បានសាងសង់រួចប្រហែល១ឆ្នាំ ហើយទីតាំងដែលសាងសង់សំណង់នេះដែរជាទីតាំងចាក់សំរាម ហើយម្ចាស់សំណង់បានចាក់ដីនិងខ្សាច់ធ្វើសំណង់ជាបន្ទប់ជួល បើទោះបី អាជ្ញាធរសង្កាត់ធ្វើការណែនាំយ៉ាងណាក៏ដោយក៏ពួកគាត់នៅតែបន្តការសាង់សង់ និងជួលឱ្យប្រជាពលរដ្ឋស្នាក់នៅ ទើបង្កឱ្យមានហានិភ័យបែបនេះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ