ព័ត៌មាន
ប្រតិភូកីឡារដូវរងារកម្ពុជាធ្វើដំណើរដល់ទីក្រុងហាពីង ប្រទេសចិនភាគខាងជើងដោយសុវត្ថិភាព
ប្រតិភូកីឡាអាស៊ីរដូវរងារកម្ពុជាដឹកនាំដោយឯកឧត្តម ញ៉ាន សុខវិសាល នាយបេសកកម្ម បានចាកចេញពីប្រទេសកម្ពុជាយប់ថ្ងៃទី៣ ខែកុម្ភៈ និងធ្វើដល់ទីក្រុងហាពីង ខេត្តហឺឡុងជាង សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះដោយសុវត្ថិភាព ដើម្បីចូលរួមការប្រកួតកីឡាអាស៊ីរដូវរងារលើកទី៩ ឆ្នាំ២០២៥។ នេះជាលើកដំបូងបង្អស់ដែលកម្ពុជាបញ្ចួនកីឡាករទៅចូលរួមការប្រកួតកីឡាអាស៊ីរដូវរងារ។
កីឡាករកម្ពុជា៤រូបដែលចូលរួមប្រកួតរួមមានកីឡាករ ភីន ម៉េងជ័ង ពីសី បញ្ញាសិទ្ធិ ឌួង ច័ន្ទសុវណ្ណរតនៈ និងរី ប៊ុនហាក់ ក្រោមការដឹកនាំរបស់គ្រូបង្វឹក កុសល ពីសី។
ឯកឧត្តម ញ៉ាន សុខវិសាល បានបញ្ជាក់ថាពេលនេះក្រុមការងារបានធ្វើដំណើរដល់ទីក្រុងហាពីងដោយសុវត្ថិភាពហើយ។ តែអាកាសធាតុត្រជាក់ណាស់ ដល់-២០អង្សាសេ។
កីឡាអាស៊ីរដូវរងារ២០២៥នេះ ដំណើរការពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអត្តពលិក១២៧៥នាក់មកពី៣៤ប្រទេសចូលរួមប្រកួតលើ៦៤វិញ្ញាសា ក្នុង១១ប្រភេទកីឡា៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់