ព័ត៌មាន
លោកTrump និងលោកPutin អាចជួបគ្នានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឬអារ៉ាប់រួម ដែលមិនមែនជាសមាជិកICC
រុស្ស៊ីកំពុងពិចារណាជម្រើសលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ជាទីតាំងដែលអាចធ្វើទៅបានសម្រាប់កិច្ចចរចារវាងលោក Donald Trump និងលោក Vladimir Putin។

យោងតាមប្រភពមិនបញ្ជាក់របស់រុស្ស៊ី ក្រុមមន្ត្រីជាន់ខ្ពស់ទីក្រុងមូស្គូ បានបំពេញទស្សនកិច្ចប្រទេសទាំងពីរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រុមអ្នកការទូត និងមន្ត្រីចារកម្មរុស្ស៊ីមួយចំនួន បានជំទាស់នឹងគំនិតនេះ ដោយបានចង្អុលទៅទំនាក់ទំនងយោធា និងសន្តិសុខជិតស្និទ្ធ ដែលទាំងអារ៉ាប៊ីសាអ៊ូឌីត ទាំងអារ៉ាប់រួម មានជាមួយសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ ទាំងលោក Trump ទាំងលោក Putin មានទំនាក់ទំនងមិត្តភាពល្អជាមួយក្រុមមេដឹកនាំអារ៉ាប់។

នៅដំណាក់កាលនេះ ប្រភពពីសារព័ត៌មាន Reuters កំពុងច្រានចោលលទ្ធភាពនៃការរៀបចំព្រឹត្តិការណ៍នេះនៅក្នុងប្រទេសទួរគី។ ប្រធានាធិបតីអាមេរិកបាននិយាយកាលពីថ្ងៃមុនថា រដ្ឋបាលរបស់លោកបានរៀបចំផែនការកិច្ចប្រជុំ និងការពិភាក្សាជាមួយភាគីនានា រួមទាំងអ៊ុយក្រែន និងរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitriy Peskov បានឆ្លើយតបថា ការប្រាស្រ័យទាក់ទង ត្រូវបាន គ្រោងទុកជាក់ស្តែង។
រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman និងប្រធានាធិបតីអារ៉ាប់រួម លោកMohammed bin Zayed Al Nahyan កំពុងរក្សាអព្យាក្រឹតភាពក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសទាំងពីរ ពុំចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូទេ ប៉ុន្តែរក្សាទំនាក់ទំនងជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ។

លើសពីនេះ គ្មានប្រទេសណាមួយបានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ដែលបានចេញដីកាចាប់ខ្លួនលោក Putin ដោយហាមប្រាមរូបលោកមិនឱ្យចូលប្រទេសមួយចំនួនឡើយ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ