ភាពយន្ដខ្មែរ
ក្រោមមេឃតែមួយវាសនាខុសគ្នា! «ទឹកសាប»រដូវកាលទី២ បងប្អូន២នាក់ម្នាក់ជាប៉ូលិសម្នាក់ទៀតជាចោរ!
ការទន្ទឹងរង់ចាំខ្សែរឿងជីវិត«ទឹកសាប»រដូវកាលទី២របស់បងប្អូនទស្សនិកជនពេលនេះបានមកដល់ហើយ។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១
ការទន្ទឹងរង់ចាំខ្សែរឿងជីវិត«ទឹកសាប»រដូវកាលទី២របស់បងប្អូនទស្សនិកជនពេលនេះបានមកដល់ហើយ។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ផលិតកម្មសាស្ត្រាហ្វៀម(Sastra Film)បានបង្ហាញវីដេអូ Official Trailer «ទឹកសាប»រដូវកាលទី២ អ្វីដែលពិសេសនៅក្នុងរដូវកាលថ្មីនេះមកជាមួយវត្តមានតារាសម្ដែងបីរូបគឺលោកសេម(សាប) លោក ម៉ឺន ឯកសុភារិទ្ធ(ទឹក) កញ្ញា ដាវ ដាវីកា(សួគ៌)។


តាមការបង្ហាញ Trailer ទឹក(ម៉ឺន ឯកសុភារិទ្ធ) បានតស៊ូរៀនសូត្រក្លាយជាប៉ូលិសចំណែកសាប(សេម)នៅតែជាអ្នករើសអេតចាយដូចកាលពីក្មេងដដែល។ ថ្ងៃមួយសួគ៌និងទឹកបានជួបសាបម្ដងទៀតតែសាបព្យាយាមធ្វើមិនស្គាល់ តែយ៉ាងណាក៏មិនអាចលាក់បាំងគេទាំងពីរនាក់បានដែរទើបសាបព្រមទទួល។


ជីដូនចាស់នៅតែស្រលាញ់អាណិតសាបបើទោះបីជាឪពុកម្ដាយសួគ៌និងមនុស្សជុំវិញខ្លួនចាត់ទុកគេជាមនុស្សមិនល្អមិនចូលចិត្តក៏ដោយ។ ទឹក ជាបងប្រុសចង់ឃើញប្អូនមានអនាគតបានឱ្យសាបទៅរៀនជួសជុលម៉ូតូនៅភ្នំពេញរយៈពេល១ឆ្នាំ សាបរៀនចប់ក៏ទៅបើកតូបជួសជុលម៉ូតូតាមបងណែនាំមែន តែលើកនេះសាបបានផុងខ្លួនប្រព្រឹត្តរឿងខុសច្បាប់ម្ដងទៀតទើបគេត្រូវជាប់គុក។ អ្វីដែលគួរឱ្យសង្វេគនិងឈឺចាប់បំផុតទប់ទឹកភ្នែកមិនបាន ជីដូនចាស់បានស្លាប់មុនពេលសាបចេញពីគុក។



តើការត្រឡប់មកជួបគ្នារវាងអ្នកទាំងបីសួគ៌ សាប និងទឹក មានអ្វីកើតឡើងខ្លះ? ចុះសាបអាចក្លាយជាមនុស្សល្អបន្ទាប់ពីចេញពីគុកដែរឬយ៉ាង? សូមរង់ចាំទស្សនាខ្សែរឿងជិវិត«ទឹកសាប»រដូវកាលទី២បន្ទាប់ពីរឿង«ម៉ែស្អាត»រដូវកាលទី៣ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នក៏ដូចជា Live ផ្ទាល់លើ Facebook និង YouTube Sastra Film វេលាម៉ោង៩យប់៕





អត្ថបទពី៖ The Selapak News
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧