កីឡា
រូបសំណាក Cristiano Ronaldo ត្រូវដាក់បង្ហាញនៅទីក្រុងញូយ៉ក
អ្នកគាំទ្ររបស់ Cristiano Ronaldo បានជួបជុំគ្នានៅ Times Square ទីក្រុងញូយ៉កសហរដ្ឋអាមេរិកថ្ងៃពុធម្សិលមិញនេះ ដើម្បីអបអរការដាក់បង្ហាញរូបសំណាកតារាបាល់ទាត់ព័រទុយហ្កាល់ដែលមានកំពស់ជិត ៤ ម៉ែត្រ។
រូបសំណាកនេះត្រូវបានរចនាដោយលោក Sergio Furnari ធ្វើឡើងពីសំរិទ្ធ តែមិនមានទីតាំងច្បាស់លាស់ដើម្បីដាក់នៅទីក្រុងញូយ៉កឡើយ ខណៈរូបនេះសំណាកនេះត្រូវបានដឹកចល័តតាមរយៈរថយន្ត Jeep។
លោក Sergio Furnari បានឱ្យដឹងថា ការរចនារូបសំណាកនេះឡើង គឺដើម្បីអបអរថ្ងៃកំណើត Cristiano Ronaldo ថ្ងៃពុធទី ៥ ម្សិលមិញឈានចូលវ័យ ៤០ ឆ្នាំ។
បើតាមការបញ្ជាក់របស់លោក Furnari រូបសំណាកកីឡាករបាល់ទាត់កំពូលលើលោករូបនេះ នឹងធ្វើដំណើរជុំវិញពិភពលោកដូចជាទីក្រុង Manchester, Madrid, Lisbon ក៏ដូចជាប្រទេសអ៊ីតាលី និងអូស្ត្រាលីជាដើម។
Cristiano Ronaldo មានគ្រាប់បាល់ជាមួយ Real Madrid ៤៥០ គ្រាប់ ជាមួយ Manchester United ១៤៥ គ្រាប់ ជាមួយ Juventus ១០១ គ្រាប់ ជាមួយក្លិបបច្ចុប្បន្ន Al-Nassr ៨១ គ្រាប់ និងជាមួយក្លិបដំបូងនៃអាជីព Sporting Lisbon ៥ គ្រាប់។
ម្ចាស់ជយលាភី Ballon d’Or ៥ លើករូបនេះមានគ្រាប់បាល់បញ្ចូលទីនៅក្នុងអាជីពសរុប ៩២៣ គ្រាប់ ជាមួយនឹងគម្រោងចង់បាន ១០០០ គ្រាប់ និងមិនទាន់គិតគូពីរឿងចូលនិវត្តន៍ឡើយ៕ អត្ថបទ៖នាង សុភាវុធ

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន