កីឡា
គិរីវង់ គេចពីបាតតារាងបណ្ដោះអាសន្ន ក្រោយស្មើម្ចាស់ផ្ទះ Tiffy Army ក្នុងជំនួបបញ្ចប់ជុំទី២
ក្រុមគិរីវង់សុខសែនជ័យ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ ហើយ ដោយបានគេចពីបាតតារាងបណ្ដោះអាសន្ន បន្ទាប់ពីដណ្ដើមបាន ១ពិន្ទុបន្ថែម ពីក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(Tiffy Army) ក្រោយប្រកួតស្មើគ្នា ១-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។

ជំនួបដ៏តានតឹងនៅកីឡដ្ឋានស្ដាតចាស់នេះ បន្ទាប់ពីចាប់ផ្ដើមបានប្រមាណ ៧នាទី ក៏មានការប៉ះទង្គិចគ្នា រហូតធ្វើឲ្យកីឡាករវ័យក្មេង វី លាភផេង របស់គិរីវង់ បាត់បង់ស្មារតី និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ យ៉ាងណាក្រោយបញ្ជូនដល់មន្ទីរពេទ្យ លាភផេង បានដឹងខ្លួន និងមានស្មារតីល្អប្រសើរឡើងវិញ ។

យ៉ាងណាមិញក្រោយមានសមាជិករងរបួសតាំងពីដើមវគ្គទី១ ក្រុមគិរីវង់សុខសែនជ័យ នៅតែមានឱកាសរកបានគ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ដែលធ្វើសម្រេចដោយកីឡាករ សៅ វៃហ្វី នៅនាទី៣៤ ។ បន្ទាប់មកទើបក្រុមកងយោធពលខេមរភូមិន្ទ ព្យាយាមវាយបក និងរកបានគ្រាប់តាមស្មើវិញ នៅនាទី៥៩ ដោយកីឡាករ Kinoshita Reiya ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។
ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមគិរីវង់សុខសែនជ័យ រំកិលពីបាតតារាង មកឈរលេខរៀងទី១០ បណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ២០ប្រកួតឈ្នះ ១ ស្មើ ៣ និងចាញ់ ១៦ គ្រាដែលក្រសួងមហាផ្ទៃ បានធ្លាក់ឈរបាតតារាងវិញ ដោយរក្សា ៥ពិន្ទុក្នុងដៃ តែក្រុមទើបឡើងមកលេងលីគវិញនេះ នៅសល់ ១ប្រកួតទៀត សម្រាប់ការប្រកួតជុំទី២ មុនបន្ដការប្រកួតដំណាក់កាលទី២ ។ រីឯក្រុមកងយោធពលខេមរភូមិន្ទ គឺបានរក្សាលេខរៀងទី៨ ដោយរកបាន ១៩ពិន្ទុ និងសល់ការប្រកួតជុំទី២ មួយប្រកួតទៀតផងដែរ ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន