ព័ត៌មាន
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ «វេទិកាថ្នាក់ជាតិលើកទី៣ ស្ដីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦» នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ណុះ ស្លេះរដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ គ.ជ.ស.ជ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការ UNESCO សរុបប្រមាណជាង ១០០នាក់។
វេទិកាថ្នាក់ជាតិលើកទី៣នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទដ៏មានសារសំខាន់គឺ «មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត៖ កម្លាំងចលករនៃរចនានុវត្តន៍ការសិក្សា និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងបរិយាបន្ន ឆ្ពោះទៅការកសាងទីក្រុងសិក្សានៅកម្ពុជា»។ វេទិកានេះមានគោលបំណងចម្បងក្នុងការលើកកម្ពស់ការយល់ដឹង និងការយល់ឃើញរួមរបស់ ភាគីពាក់ព័ន្ធ អំពីតួនាទី និងសារសំខាន់នៃ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (មសជ) ក្នុងការដោះស្រាយតម្រូវការសិក្សារបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តម ណុះ ស្លេះ បានមានប្រសាសន៍ថា ការសិក្សាពេញមួយជីវិត បាននិងកំពុងក្លាយជាមធ្យោបាយដ៏ចម្បងមួយ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ស្របតាមទិដ្ឋភាពទូទៅនៃ បច្ចេកវិទ្យាឌីជីថល និងការប្រែប្រួលនៃទីផ្សារការងារ ការពង្រឹងសមត្ថភាពប្រជាពលរដ្ឋគ្រប់វ័យ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ បច្ចុប្បន្ន កម្ពុជាមានមជ្ឈមណ្ឌលសិក្សាសហគមន៍ និងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតជាង ៣០០កន្លែង នៅតាមមូលដ្ឋាន។ មជ្ឈមណ្ឌលទាំងនេះ ដើរតួជាស្ពានចងភ្ជាប់ការសិក្សានិយ័ត និងអនិរយ័ត ដោយផ្តល់ឱកាសសិក្សាពេញមួយជីវិត លើផ្នែកអក្ខរកម្ម បំណិនជីវិត ជំនាញបច្ចេកទេស និងការប្រែក្លាយទៅជាពលរដ្ឋឌីជីថល ដើម្បីជួយពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។
ឯកឧត្តមបន្តថា «ការរៀនសូត្រមិនត្រឹមតែបញ្ចប់ត្រឹមសាលារៀននោះទេ ប៉ុន្តែជាដំណើរការពេញមួយជីវិត។ ការពង្រឹង និងការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ ឱ្យទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គឺជាការបង្កើតបរិយាកាសឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ នេះជាយន្តការដ៏សំខាន់ក្នុងការបណ្តុះបណ្តាលជំនាញឆ្លើយតបនឹងការប្រែប្រួលសង្គម-សេដ្ឋកិច្ច និងជាជំហានដ៏មុតស្រួចក្នុក្នុងការឈានទៅកសាងទីក្រុងសិក្សានៅកម្ពុជា ស្របតាមស្តង់ដារអន្តរជាតិ»
នៅក្នុងអង្គវេទិកាក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍យ៉ាងផុសផុល លើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖ ការសិក្សាជាមូលដ្ឋានគ្រឹះនៃការកសាងសហគមន៍បៃតង និងការប្រែប្រួលអាកាសធាតុ, ការកសាងទីក្រុងឆ្លាតវៃ និងពលរដ្ឋឌីជីថល, ព្រមទាំងបទពិសោធន៍ជាក់ស្តែង នៃការគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គំរូ មកពីស្រុកជំគិរី ខេត្តកំពត។ ជាមួយគ្នានេះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និងដៃគូអភិវឌ្ឍន៍ដូចជា DVV International និង UNESCO ក៏បានពិភាក្សាលើការស្វែងរកយន្តការគាំទ្រចាំបាច់ ដើម្បីជំរុញការរៀបចំទីក្រុងសិក្សាប្រកបដោយចីរភាព។
លទ្ធផល និងធាតុចូលទទួលបានពីវេទិកាថ្នាក់ជាតិលើកទី៣នេះ នឹងក្លាយជាគ្រឹះយ៉ាងរឹងមាំសម្រាប់ គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ក្នុងការកំណត់ទិសដៅការងារ និងបន្តពង្រឹងកិច្ចសហការពហុភាគី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកយ៉ាងខានមិនបាន ក្នុងការប្រែក្លាយគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ឱ្យទៅជាសកម្មភាពជាក់ស្តែង នៅតាមសហគមន៍ទូទាំងប្រទេស៕
អត្ថបទ៖ សំ ងីម














-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន