ព័ត៌មាន
ហ្វូងសត្វក្រៀលបបង្ហាញខ្លួនក្នុងរដូវរកចំណីយ៉ាងសុខសាន្ត ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ភូមិសាស្រ្តស្រុកកំពង់ត្រាច ខេត្តកំពត
កំពត៖ តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្រាច ខេត្តកំពត។ តំបន់ការពារធម្មជាតិមួយនេះ បាននិងកំពុងផ្តល់ជាទីជម្រកដ៏សុខសាន្ត និងប្រភពចំណីដ៏សំខាន់ សម្រាប់សត្វក្រៀល និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ។ ជាទូទៅពួកវាមកដល់តំបន់ដីសើម នេះក្នុងកំឡុង ខែធ្នូ ដើម្បីរកចំណី រហូតដល់ខែមេសា។ ហើយនៅដើមខែឧសភា សត្វស្លាបទេសន្តរ ប្រវេសន៍ទាំងនោះធ្វើការផ្លាស់ទីទៅកាន់ទីតាំងពងកូនដើម្បីបន្តពូជ។
នៅរដូវរកចំណីចាប់ពី ខែធ្នូ ដល់ ខែមេសា សត្វក្រៀលធ្វើការផ្លាស់ទីទៅភាគពាយ័ព្យ (ខាងជើងឈាងខាងលិច) និងភាគអាគ្នេយ៍ (ខាងត្បូងឈាងខាងកើត) នៃប្រទេសកម្ពុជា ដែលជាទីជម្រកដ៏សំខាន់សម្រាប់រកចំណីបំប៉នសុខភាពសម្រាប់រដូវបន្តពូជ ជាពិសេសនៅតំបន់ដែនដីសណ្ដរទន្លេមេគង្គ នៃប្រទេសកម្ពុជា រួមមានតំបន់ការពារទេសភាពអន្លង់ព្រីង និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ពួកវាធ្វើការផ្លាស់ទីពីទីតាំងរកចំណីទៅទីតាំងបន្តពូជវិញនៅចន្លោះខែមេសានិងខែមិថុនា។
សត្វក្រៀលធ្វើការផ្លាស់ទីពីទីតាំងបន្តពូជទៅទីតាំងរកចំណីនៅចន្លោះខែតុលា និងខែវិច្ឆិកា អាស្រ័យលើស្ថានភាពរដូវវស្សាប្រចាំឆ្នាំ។ រដូវរកចំណី សត្វក្រៀលតែងរកចំណីផ្ដុំគ្នាជាហ្វូងៗ ដែលក្នុងហ្វូងនោះពួកវារកស៊ីផ្ដុំគ្នា ឬហោះហើរជាគ្រួសារនីមួយៗ។ ក្នុងរដូវនេះ សត្វក្រៀលដែលពុំទាន់មានគូនឹងប្រមូលផ្ដុំ គ្នាដើម្បីចងសម្ព័ន្ធមេត្រីសម្រាប់រដូវពងកូនបន្ទាប់ពីរដូវរកចំណីនេះ។
សូមបញ្ចាក់ថា ការធ្វើជំរឿនសត្វក្រៀល លើកទី១ នៅរដូវកាលថ្មី បានធ្វើឡើងនៅចុងឆ្នាំ២០២៤ បាររកឃើញមានចំនួន១២៣ក្បាល ដែលចំនួននេះ គឺបានកត់ត្រាមកពីតំបន់ផ្សេងគ្នា ទូទាំងប្រទេសកម្ពុជា៕






-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល