ព័ត៌មាន
ពុទ្ធបរិស័ទជាច្រើននាំយកចង្ហាន់ និងរាប់បាត្រព្រះសង្ឃនៅវត្តគល់ទទឹង នាឱកាសថ្ងៃបុណ្យមាឃបូជា
ប្រជាពុទ្ធបរិស័ទជាច្រើន បាននាំយកចង្ហាន់ រាប់បាត្រ ប្រគេនព្រះសង្ឃ និងស្ដាប់ធម៌ទេសនានៅតាមវត្តអារាមទូទាំងប្រទេស នាឱកាសថ្ងៃបុណ្យមាឃបូជា ដែលត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះក្នុងនោះ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង មានពលរដ្ឋយ៉ាងច្រើនបាននាំគ្នាទៅធ្វើបុណ្យក្នុងថ្ងៃនេះដែរ។
នាឱកាសថ្ងៃបុណ្យមាឃបូជានេះ ប្រជាពលរដ្ឋដែលកាន់សាសនាព្រះពុទ្ធ បាននាំយកនូវចង្ហាន់ប្រគេនជូនព្រះសង្ឃនៅតាមវត្តអារាម។ រូបភាពជារួមមួយ ដែលមាននៅគ្រប់វត្តអារាមទាំងអស់ គឺពុទ្ធសាសនិក ស្ថិតក្នុងសម្លៀកបំពាក់ព៌ណស ដៃកាន់ចានស្រាក់មាន នំចំណី និងផ្កា ចូលរួមស្ដាប់ធម៌ទេសនា និងចូលរួមការរាប់បាត្រ។
សម្រាប់រូបភាពនៅវត្តគល់ទទឹងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាវត្តល្បីល្បាញមួយ ក៏មានវត្តមានពុទ្ធសាសនិករាប់រយនាក់ចូលរួមនៅព្រឹកថ្ងៃនេះដែរ។ ពុទ្ធសាសនិកខ្លះបានមកដល់វត្តតាំងពីព្រឹកព្រលឹម ដើម្បីអាចចូលរួមគ្រប់សកម្មភាពដែលវត្តរៀបចំនៅថ្ងៃនេះ។ រីឯអ្នកខ្លះមកចូលរួមនាឱកាសជិតថ្ងៃត្រង់ ដើម្បីចូលរួមការរាប់បាត្រ និងប្រគេនចង្ហាន់ថ្ងៃត្រង់ជាដើម។
ពុទ្ធសាសនិកដែលបានអញ្ជើញមកដល់វត្តតាំងពីព្រឹកព្រលឹមលើកឡើងដែរថា ថ្ងៃបុណ្យមាឃបូជាជាថ្ងៃសំខាន់មួយសម្រាប់សាសនាព្រះពុទ្ធ។ ពួកគាត់ត្រូវតែចូលរួម ដើម្បីធ្វើបុណ្យកុសល្យ និងស្វែងយល់កាន់តែច្រើនពីថ្ងៃបុណ្យមាឃបូជា។ ពួកគាត់មួយចំនួនគ្រោងនៅវត្តរហូតដល់ល្ងាចទើបត្រឡប់ទៅគេហដ្ឋានវិញ រីឯអ្នកខ្លះចង់បន្តនៅវត្តរហូតស្អែកព្រឹកបើសិនមានកម្លាំង ដើម្បីអាចចូលរួមគ្រប់សកម្មភាពទាំងអស់ដែលវត្តរៀបចំ។
វត្តគល់ទទឹង ជាវត្តល្បីល្បាញដែលតែងមានពុទ្ធសាសនិកអញ្ជើញទៅនាឱកាសពិធីបុណ្យសាសនានានា ស្របពេលដែលវវត្តតែងរៀបចំនូវសកម្មភាពសាសនាជាច្រើនផងដែរ។ ជាក់ស្ដែងសម្រាប់ថ្ងៃបុណ្យមាឃបូជានេះ វត្តរៀបចំពិធីពេញមួយថ្ងៃចាប់ផ្ដើមតាំងពីម៉ោង ៨.០០ ព្រឹក ថ្ងៃទី ១២ រហូតដល់ម៉ោង ៦.០០ ព្រឹកនៅថ្ងៃបន្ទាប់។ ពេលព្រឹកវត្តរៀបចំ ពិធីនមស្ការ សមាទានសី សម្ដែងព្រះធ៌ម និងរាប់បាត្រព្រះសង្ឃ ២១៥អង្គ។
ពេលរសៀល មានពិធីនមស្ការ សុំសីល ចម្រើនព្រះបរិត្ត សម្ដែងព្រះធម៌ និងដង្ហែព្រះបរមធាតុ និងមាឃបូជា។ រីឯវេលាយប់ រហូតដល់ស្អែកព្រឹក និងមានការបង្ហោះប៉េងប៉ោង ដង្ហែប្រទីប សម្ដែងព្រះធម៌ អានព្រះត្រៃបិដក ជាដើម។
ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យដ៏ធំ និងមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៥កើត ខែមាឃ ដោយហេតុសំខាន់ ៣ យ៉ាង គឺទី១ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត ទី២ ដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឱវាទបដិមោក្ខ និងទី៣ គឺដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ៕ អត្ថបទ៖គឹមហុក





-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
PR NEWS1 day agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន6 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន5 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន6 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)