ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី គោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដែលនឹងក្លាយជាត្រីវិស័យដ៏សំខាន់ នាំយើងឆ្ពោះទៅសម្រេចបានចក្ខុវិស័យវែងឆ្ងាយរបស់យើង គឺ «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងមានការចូលរួមពី តំណាងស្ថានទូតប្រចាំនៅកម្ពុជានិងតំណាងក្រសួង-ស្ថាប័ន រួមទាំងប្រតិបត្តិករសកម្មភាពមីន តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ។
គោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ បានរួមបញ្ចូលគ្នាទាំងគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងឯកសារតែមួយ ហើយអ្វីដែលពិសេសនោះគឺ ទម្រង់ និងចំណុចគោលដៅដែលបានតាក់តែង ក្នុងគោលនយោបាយនេះ បានអនុលោមតាមសេចក្តីណែនាំ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការសិក្សាទៅលើគោលនយោបាយនានា ជា ច្រើនផ្សេងទៀតផងដែរ។
ការប្រែក្លាយពីយុទ្ធសាស្ត្រជាតិ ទៅជាគោលនយោបាយជាតិ នឹងផ្តល់នូវគុណសម្បត្តិសំខាន់ៗ មួយចំនួនដូចជា៖
១. គោលនយោបាយ នឹងផ្តល់នូវក្របខណ្ឌសំខាន់ៗ ស្រាប់ការសម្រេចចិត្តដែលមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទៅលើការប្រើប្រាស់ថវិកា និងការកំណត់អាទិភាពការងារ ។
២. គោលនយោបាយ នឹងមានផលជះទូលំទូលាយជាងមុន ជាពិសេសទៅលើវិស័យសុខាភិបាល អប់រំ និងទំនាក់ទំនងការបរទេស។
៣. គោលនយោបាយ នឹងបង្កើនស្ថិរភាពរយៈពេលវែងក្នុងសកម្ម ភាពមីន តាមរយៈការគាំទ្រពីមូលដ្ឋានច្បាប់ និងបទដ្ឋាននានា។
មានប្រសាសន៍បើកទេសរដ្ឋមន្រ្តី លី ធុជ បានអោយដឹងថា ឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ក៏ប៉ុន្តែ សកម្មភាពមីននៅកម្ពុជា នឹងមិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ផ្ទុយមកវិញ យើងបានពង្រីកមហិច្ចតារបស់យើង ដោយទិសដៅបន្ទាប់សម្រាប់ក្រោយឆ្នាំ ២០២៥ យើងនឹងប្រែក្លាយពីផែនការយុទ្ធសាស្ត្រជាតិ ទៅជាគោល នយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដោយគោល នយោបាយនេះ នឹងផ្តោតលើចក្ខុវិស័យវែងឆ្ងាយរបស់យើង គឺ «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
ទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្រ្តាលី អាល្លឺម៉ង់ ន័រវេស្ស ស្វីស ចិន កាណាដា ណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ បែលហ្សិក ឥណ្ឌា និង UNDP ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចូលរួមដល់ការងារបោស សម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងការបញ្រ្ជាបយេនឌ័រក្នុងសកម្មភាពមីននៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបង្ហាញពីទិន្នន័យត្រឹមដើមឆ្នាំ ២០២៥ នេះឲ្យដឹងថា កម្ពុជានៅសល់ផ្ទៃដីដែលមានមីនចំនួន ៣៤៨ គីឡូ ម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមចំនួន ១ ២២៩ គីឡូម៉ែត្រកាក្រឡាបន្ថែមទៀត ដើម្បីសម្រេច។សិក្ខាសាលាថ្ងៃនេះផងដែរ យើងនឹងធ្វើការពិភាក្សាស៊ីជម្រៅ ដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ហើយនិង បានពិនិត្យ មើលសេចក្តីព្រាងគោលនយោបាយ ដែលបានភ្ជាប់ជូន ហើយនឹងចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សា ដើម្បីធានាថា គោលនយោ បាយថ្មីរបស់យើង មានភាពគ្រប់ជ្រុងជ្រោយ និងអាចឱ្យយើងសម្រេចបានមហិច្ចតា និងចក្ខុវិស័យវែងឆ្ងាយរបស់យើង។
សូមបញ្ជាក់ថា កម្ពុជាកំពុងស្រាវជ្រាវចម្ការមីនគ្រប់ជ្រុងជ្រោយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការស្រាវជ្រាវចម្ការគ្រាប់បែកចង្កោម និងគ្រាប់ទម្លាក់ពីលើយន្តហោះទូទាំងប្រទេស ហើយយើងរំពឹងថានឹងបានទទួលលទ្ធផលនៃការស្រាវជ្រាវក្នុងឆ្នាំ២០២៥នេះ។ ដូច្នេះ ទំហំផ្ទៃដីដែលមានមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត អាចនឹងកើនឡើងទៅតាមលទ្ធផលស្រាវជ្រាវនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចបវធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណជូនចំពោះ UNESCAP ក្នុងការគាំទ្រដល់សេចក្តីព្រាង ដំណាក់កាលដំបូង និងបន្តគាំទ្រដោយ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលផ្តល់ថវិកាដោយប្រទេសអូស្ត្រាលី នូវេលហ្សឺឡង់ សាធារណរដ្ឋកូរ៉េ UNDP និងរាជរដ្ឋាភិ បាលកម្ពុជា៕ អត្ថបទ៖ ភារម្យ

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 day ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច