កីឡា
Cristiano Ronaldo ឈរលើគេពីរឆ្នាំជាប់គ្នាជាអត្តពលិកមានប្រាក់ពលកម្មខ្ពស់បំផុត
តារាបាល់ទាត់ព័រទុយហ្កាល់របស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr, Cristiano Ronaldo ជាថ្មីម្តងទៀត បានឈរលើ គេពីរឆ្នាំជាប់គ្នាក្នុងតារាងអត្តពលិកដែលមានប្រាក់ពលកម្មខ្ពស់បំផុតប្រចាំឆ្នាំ។
អតីតខ្សែប្រយុទ្ធ Manchester United រូបនេះរកបានសរុប ២៦០ លានដុល្លារក្នុងមួយឆ្នាំ នេះបើតាមការចុះផ្សាយដោយ Sportico។
កីឡាករបាល់បោះរបស់ក្លិប Golden State Warriors, Stephen Curry ឈរលេខពីរតែដាច់ឆ្ងាយពីអ្នកលេខមួយដោយរកបានក្នុងមួយឆ្នាំ ១៥៣.៨ លានដុល្លារ តាមពីក្រោយដោយកីឡាករប្រដាល់អង់គ្លេស Tyron Fury ១៤៧ លានដុល្លារ ខ្សែប្រយុទ្ធអាហ្សង់ទីនលេងនៅ Inter Miami, Lionel Messi ១៣៥ លានដុល្លារ និងកីឡាករបាល់បោះរបស់ Los Angeles Lakers, LeBron James ១៣៣.២ លានដុល្លារ។
ក្នុងចំណោមបញ្ជីរ Top100 គេឃើញមាន កីឡាករប្រដាល់ Oleksandr Usyk កីឡាករបាល់ទាត់ប្រេស៊ីល Neymar, Karim Benzema និង Kylian Mbappe ក៏ដូចជាកីឡាករវាយកូនគោល Jon Rahm និង Scottie Scheffler និងកីឡាករ Dak Prescott របស់ក្លិប NFL, Dallas Cowboys។
Daniel Jones អតីតកីឡាកររបស់ New York Giants ក្រោយមកផ្លាស់មក Minnesota Vikings ឈរចំណាត់ថ្នាកលេខ ១០០ រកបាន ៣៧.៥ លានដុល្លារ។
សូមបញ្ជាក់ថា មិនមានវត្តមានអត្តពលិកជានារីឡើយនៅក្នុងបញ្ជីឆ្នាំនេះ ខណៈឆ្នាំមុនធ្លាប់មានកីឡាការិនីវាយកូនបាល់អាមេរិក Coco Gauff ដែលរកបាន ៣០.៤ លានដុល្លារ៕ អត្ថបទ៖នាង សុភាវុធ







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន