ព័ត៌មាន
ប្រធានក្រុមការងារគណបក្សក្រុងបូកគោប្រាប់សមាជិកឲ្យបង្កើនសកម្មភាព និងពង្រីកសមាជិកថ្មី
ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានណែនាំដល់សមាជិកបក្សនៅគ្រប់មូលដ្ឋានភូមិសង្កាត់ក្នុងក្រុងបូកគោឲ្យបង្កើនសកម្មភាពអនុវត្តការងារតាមគោលការណ៍ណែនាំរបស់បក្ស ឲ្យបានល្អប្រសើរ ពិសេសត្រូវខិតខំពង្រីកសមាជិកថ្មីឲ្យបានកាន់តែច្រើន ដើម្បីធានាថា គណបក្សប្រជាជននៅតែបន្តយកជ័យជម្នះនៅគ្រប់សមរភូមិ នៃការបោះឆ្នោត នាពេលខាងមុខ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំគណបក្សក្រុងបូកគោ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ដួង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានមានប្រសាសន៍ថា ផ្អែកតាមស្ថិតិរបស់ គជប ឆ្នាំ២០២៤ ក្រុងបូកគោមានពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប ១៥ ០៦០នាក់ ក្នុងនោះសមាជិកបក្សមានចំនួន ១៣ ១៨២នាក់ ស្មើ ៨៧,៥៣% ដែលនេះជាអត្រាមួយខ្ពស់ជាងគេ ក្នុងចំណោមក្រុងស្រុកទាំង៩របស់ខេត្តកំពត។
ឯកឧត្តមបានបន្តថា លទ្ធផលដ៏ល្អនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នា ដែលជាសមាជិកសមាជិកាបក្សនៅគ្រប់មូលដ្ឋាន បានខិតខំបំពេញការងារទាំងបក្ស និងរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋ ឆ្លើយតបបាននូវតម្រូវ សំណើ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗ ធ្វើឲ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែយ៉ាងណាក៏ដោយ ឯកឧត្តមបានលើកទឹកចិត្តដល់ សមាជិកទាំងអស់ឲ្យបង្កើនសកម្មអនុវត្តការងារតាមគោលការណ៍ណែនាំរបស់បក្ស ដោយផ្អែកតាមស្មារតី នៃកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណ:កម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ទេព ធន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបូកគោ ក៏បានណែនាំនូវការងាសំខាន់ៗមួយចំនួន និងបានប្រាប់ឲ្យសមាជិកបក្សទាំងអស់ត្រូវយកចិត្តទុកដាក់ អានហើយអានទៀត នូវគោលការណែនាំរបស់បក្ស ដើម្បីបានជាទុនសម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋានខ្លួន ពិសេសដើម្បីត្រៀមក្នុងការវាយបក ឲ្យទាន់ពេលវេលា ចំពោះព័ត៌ក្លែងក្លាយ ឬព័ត៍មានញុះញង់ របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ដើម្បីធានារក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ស្ថិរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍សង្គម។ ជាងនោះទៅទៀត ឯកឧត្តមបានណែនាំឲ្យសមាជិកទាំងអស់ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើរ មានស្មារតីរក្សាចាស់ បង្កើតថ្មី និងត្រូវខិតខំធ្វើទង្វើល្អ ជាគំរូល្អ សម្រាប់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន៕

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 day ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច