ព័ត៌មាន
លោកជំទាវ ពុំ ចន្ទីនី អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមនៅសាកលវិទ្យាល័យ RULE
នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជន កក្រក ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច អញ្ជើញជាធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់និស្សិតចំនួន២៥នាក់ នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត នឹងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិត លុយ ចណ្ណា ប្រធានកិត្តិយសក្លឹបយុវជន កក្រក ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានមានប្រសាសន៍ថា នេះជាកិត្តិយសណាស់ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធាន ចាត់ឱ្យមន្រ្តីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋម បើកវគ្គបណ្តុះបណ្តាល ដល់និស្សិតចំនួន២៥នាក់ (ស្រី១៦នាក់) នៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត បានចេះដឹងនៅជំនាញដ៏មានសារសំខាន់មួយនេះ។ ឯកឧត្តមបណ្ឌិតបន្តថាជំនាញនេះ បានជួយសង្គ្រោះ ជនរងគ្រោះតាមសហគមន៍ដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ និងជំងឺផ្សេងៗទៀត។ដោយមើល នៅគុណប្រយោជន៍ទាំងនេះហើយ ទើបក្លឹបយុវជន កក្រក ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត មានកិត្តិយសទទួលបាន ការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ កក្រក ក្នុងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ដែលមានរយៈ ពេល ១ថ្ងៃកន្លះនេះ។
មានប្រសាសន៍ក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល វិជ្ជាសង្គ្រោះបឋមនាឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី បានឱ្យដឹងថា នេះជាលើកទី១បន្ទាប់ពីអនុវត្តតាមយុទ្ធសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាននិងអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល កក្រក។ ព្រោះកន្លងមកលោកបានពិនិត្យឃើញថានៅតាមបណ្តាសាខា និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ នៅខ្វះគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ទើបសម្តេចប្រធាន និង លោកជំទាវបណ្ឌិត ស្នើរឱ្យមានការបង្រៀនវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខាទាំងអស់ ទៅតាមពេលវេលាសមស្របណាមួយ។ ព្រោះលោកយល់ឃើញថា ការរៀបចំអោយមានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រូបង្គោលនេះ គឺដើម្បីជាលើកកម្ពស់សុខភាពសាធារណៈ។ ជាពិសេសជាការបង្កើនការយល់ដឹង អំពីការសង្គ្រោះបឋម បង្កើនការត្រៀមលក្ខណៈ សង្គ្រោះបន្ទាន់ ទៅដល់ជនរងគ្រោះ វគ្គនេះដែរវាក៏ជាការផ្តល់ឱកាសឱ្យអ្នកស្ម័គ្រចិត្ត បានអនុវត្តផ្ទាល់ក្នុងការជួយសង្រ្គោះបឋម និងជំរុញឱ្យមានការលើកទឹកចិត្ត មានការចូលរួមពីសហគមន៍ និងសាធារណជនទូទៅបានយល់ដឹងផងដែរ។
សូមជម្រាបថាថ្មីៗកន្លងមកនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កក្រក បានឱ្យដឹងថា ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឈានទៅសម្រេចបាន ស្របតាមយុទ្ធសាស្ត្រ កក្រក ឆ្នាំ២០២១-២០៣០ គ្រួសារ, ស្ថាប័នសាធារណៈ, ឬវិស័យឯកជន, ត្រូវមានមនុស្សម្នាក់ចេះវិជ្ជាសង្គ្រោះបឋម ក្នុងការសង្គ្រោះអាយុជីវិតមនុស្សបានទាន់ពេលវេលា៕ អត្ថបទ៖ សំ ងីម











-
ព័ត៌មាន6 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន2 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
កីឡា1 week agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន1 week agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា