ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី រំឭកប្រសាសន៍សម្តេចតេជោ៖«អ្នកជំនាន់មុនស្វែងរក និងនាំមកនូវសន្តិភាព ហើយអ្នកជំនាន់ក្រោយជាអ្នកថែរក្សា ការពារសុខសន្តិភាព»
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលថ្មី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សឃុំ ព្រះនិព្វាន ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី គណៈកម្មាធិការគណបក្សស្រុកគងពិសី ឃុំព្រះនិព្វាន និងសមាជិកថ្មីសរុប ២១១ នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នាឱកាសនោះ ឯកឧត្តមក៏បានរំលេចនូវអត្ថន័យនៃពាក្យសន្តិភាព និងហេតុអ្វីដែលយើងចាំបាច់ត្រូវរំឭកជាប្រចាំ។
ក្នុងនោះ ឯកឧត្តមបានរំឭកនូវប្រសាសន៍របស់សម្តេចតេជោ ដែលបានលើកឡើងថា «អ្នកដឹកនាំជំនាន់មុនបានលះបង់សព្វបែបយ៉ាង យកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរក និងនាំមកសុខសន្តិភាពជូនជាតិ រីឯអ្នកដឹកនាំជំនាន់ក្រោយគឺជាអ្នកបន្តការពារថែរក្សាសុខសន្តិភាព ដែលនេះគឺជាគុណតម្លៃនៃពាក្យសន្តិភាព ដែលបានបង្កប់នូវអត្ថន័យ នៃការឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ ការតស៊ូដ៏លំបាកលំបិនទម្រាំមានអ្វីគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន»។
ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់ ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយ និងបន្តកសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេស ការគិតគូរដល់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។
ក្នុងនោះ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងវិធានការគន្លឺះទាំងឡាយ រាជរដ្ឋាភិបាលបានជំរុញការយកចិត្តទុកដាក់លើការពង្រឹងលើវិស័យសុខាភិបាល និងវិស័យអប់រំ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើនរបស់ខ្លួន។ ជាចុងបញ្ចប់ សារជាថ្មីម្តងទៀត ឯកឧត្តមសូមថ្លែងអំណរគុណ និងកោតសរសើរដល់សមាជិកសមាជិកាទើបចូលថ្មីដែលបានប្តេជ្ញាចិត្តក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមការពារសមិទ្ធផលទាំងឡាយដែលគណបក្សបានកសាងជូនជាតិមាតុភូមិ និងបន្តដឹកនាំប្រទេសជាតិតទៅមុខ។
សូមបញ្ជាក់ថា សមាជិក សមាជិកា ដែលត្រូវបានបញ្ចូលថ្មី នៅឃុំព្រះនិព្វាននាឱកាសនេះ រួមមាន កម្មករ ១៤៨នាក់, ប្រជាកសិករ៦នាក់, និងសិស្សនិស្សិត៥៧នាក់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញពីបេសកកម្មជាប្រវត្តិសាស្រ្ត និងសមិទ្ធផលនានាដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងក្រោយពីបានស្វែងយល់ពីគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ៕




-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល