ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួយកម្លាំងដោះមីន ២១០ នាក់ដែលប៉ះពាល់ពីការកាត់ជំនួយអាមេរិកឱ្យបន្តការងារធម្មតា
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ និងបន្តគាំទ្រជួយដល់កម្លាំងដោះមីន ២១០ នាក់ដែលរងផលប៉ះពាល់ពីការកាត់ជំនួយរបស់សហរដ្ឋអាមរិកឱ្យនៅបន្តការងារធម្មតា។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំង និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពស៊ីម៉ាក់ ២០២៥ នៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ស៊ីម៉ាក់ បានបញ្ជាក់ថា៖«ខ្ញុំបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតិឱ្យអង្គភាព CMAC រៀបចំនិងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាកនិងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំនូមពរ»។
ក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាព CMACទាំងមូល សូមគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី ដែលតែងតែគិតគូរនិងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្ដីដោះមីននៅអង្គភាពស៊ីម៉ាក់ផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពស៊ីម៉ាក់កាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ បានឱ្យដឹងថា ការប្រកាសផ្អាកជំនួយភ្លាមៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានរយៈពេល៨៥ថ្ងៃ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការមួយចំនួនរបស់អង្គភាពស៊ីម៉ាក់ ដែលគាំទ្រ ដោយអង្គការជាដៃគូ ដែលបានទទួលថវិកាជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស សហរដ្ឋអាមេរិក។ ការផ្អាកជំនួយពីអង្គការជាដៃគូចំនួន៣ មានថវិកាចំនួនប្រមាណ២លាន ដុល្លារក្នុងមួយឆ្នាំ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន ២១០ នាក់ ដែលកំពុង បំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមស្ថិតក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគិរី ត្បូងឃ្មុំ ស្វាយរៀង សូមបញ្ជាក់ថា កម្លាំងប្រតិបត្តិការបស់អង្គភាពCMAC មានចំនួនប្រមាណ៩២% បន្ត ដំណើរការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្តល់ជំនួយ មានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ត្រាលី កាណាដា និង ណូវែលហ្សឺឡង់) អង្គការJMAS អង្គការNPA អង្គការAPOPO និងអង្គការMAG៕







-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ