ព័ត៌មាន
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ធ្វើការផ្សព្វផ្សាយពីលទ្ធផលសន្និបាតបក្សដល់សមាជិក
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោ ខេត្ដសៀមរាប នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្ដិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិការបស់ខ្លួន នៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។
លោក អ៊ឹង សុភ័ណ ប្រធានគណបក្សក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប បានលើកឡើងនូវរបាយការណ៍ ពីសភាពការទូទៅ ការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥ ដល់សមាជិកសមាជិកាឱ្យបានយល់កាន់តែច្បាស់ដែលគណបក្សប្រជាជនបានអនុវត្ដកន្លងមក។
លោកបានលើកឡើងថា ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលឆ្លើយតបទៅនឹងក្តីសង្ឃឹមទុកចិត្តរបស់ប្រជាជន អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ស្ថាប័ន និងមន្ត្រីគ្រប់រូប ត្រូវយកចិត្តទុកដាក់អនុវត្តនូវទិសដៅភារកិច្ចសំខាន់ៗផងដែរ។
លោកបន្ដថា ទិសដៅការងារទូទៅ ត្រូវពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងគត់មត់នូវ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ប្ដេជ្ញារថែរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកង កម្លាំងនៃប្រទេសជាមិត្តជិតខាង ដើម្បីធានានូវសន្តិភាព និងការកសាងតំបន់ព្រំដែនប្រកបដោយមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោកថា ការពារដាច់ខាតនូវសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយម ណាមកបង្កកលិយុគបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ជាមួយគ្នានោះ ក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពាក្យរស្លោក “អរគុណសន្តិភាព ហើយរួមគ្នា លើកកម្ពស់ -វប្បធម៌សន្តិភាព នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខ សាន្តរបស់ប្រជាជនកម្ពុជា។
នាឱកាសនោះ ឯកឧត្ដម សែម រតនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោសែន បានលើកឡើងនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ឯកឧត្ដម បានលើកឡើងថា សន្និបាតដែលធ្វើឡើងរយៈពេលពីរថ្ងៃនេះបានសម្រេចការងារជាច្រើន ដូចជា ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥»។ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន៤រូប។ គាំទ្រទាំងស្រុងរបាយការណ៍បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពី “ស្ថានការណ៍ទូទៅ ជាពិសេសការងារសេដ្ឋកិច្ច សង្គមបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ស្តីពីទស្សនៈសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងទិសដៅការងារ របស់គណបក្សសម្រាប់រយៈពេលបន្ត។
ឯកឧត្ដមបន្ថែមថា អង្គសន្និបាតបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព។
ឯកឧត្ដមបញ្ជាក់ថា អំឡុងពេលនេះ ទោះបីត្រូវជួបការលំបាក ក៏រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានឆ្លើយតប ទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ត្រូវបានរក្សាការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ប្រជាជន៕

-
ព័ត៌មាន2 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន2 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន1 day ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន4 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន4 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន5 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មាន1 day ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
ព័ត៌មាន1 week ago
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ