ព័ត៌មាន
សភាមុខរបរកំពុងគាំទ្រសកម្មភាពអាជីវកម្មក្នុងស្រុក ខណៈភ្ញៀវទេសចរកំពុងហូរចូលមកវិញ
សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បាននិងកំពុងផ្តោតយកចិត្តទុកដាក់ លើកកម្ពស់មុខរបរនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងស្រុក តាមរយៈការផ្តល់នូវប្រឹក្សាយោបល់ គន្លឹះដឹកនាំ និងវិធីសាស្រ្តសំខាន់ៗ ដើម្បីជួយជ្រោមជ្រែងធ្វើឱ្យប្រសើរឡើង ខណៈកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឡើងវិញ។
លោក ដា សុធន់ ប្រធានគ្រប់គ្រងវិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើកឡើង លើការចុះហត្ថលេខាប្រគល់សិទ្ធប្រកបអាជីវកម្មសាខាហ្គាឌ័រហ្គ្រោនស៍ ហ្រ្វេនឆាយ (Gather Grounds) នាចុងសប្តាហ៍ កន្លងមកថា ក្នុងឆ្នាំ២០២៥ នេះ សភាមុខរបរបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ជួយដល់មុខរបរនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ពិគ្រោះយល់ គន្លឹះដឹកនាំ ជាពិសេសសមាជិកនៅក្នុងសភាមុខរបរ ដើម្បីជួយអភិវឌ្ឍន៍នៅលើចំណុចខ្វះខាត ។ លោក បន្តលើកឡើងថា នៅក្នុងស្ថានភាពនៃវិបត្តិដែលផ្ទុះឡើងនាពេលកន្លងមក ខណៈដែលចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ អាជីវកម្ម បម្រើ ឱ្យវិស័យទេសចរណ៍ជាច្រើនបានបិទទ្វារ បច្ចុប្បន្នស្របពេលវិស័យទេសចរណ៍នៅកម្ពុជាបានកំពុងងើបឡើង ការជួយដល់មូលដ្ឋាន អាជីវកម្មទេសចរណ៍គឺជារឿងសំខាន់ ដើម្បីលើកកម្ពស់មូលដ្ឋានអាជីវកម្មឱ្យប្រសើរឡើង និងការទាក់ទាញភ្ញៀវទេសចរណផងដែរ។
លោកស្រី នី ប៉ាឡូណា សមាជិកសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើកឡើងថា សភាមុខរបរបានកំពុងគាំទ្រដល់ការ រីកលូតលាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ ជាពិសេសសហគ្រាសធុនមីក្រូ និងតូច និងវិស័យម្ហូបអាហារ បច្ចុប្បន្នវិស័យទាំងនេះនៅកម្ពុជា បានកំពុងងើបឡើង និងបានកំពុងបង្កើតនូវហ្រ្វេនឆាយដែលជារបស់ខ្លួនឯង គាំទ្រដល់សកម្មភាព សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតការងារ ប្រាក់ចំណូល និងការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។
លោក នួន រស្មី ទីប្រឹក្សាបច្ចេកទេស នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ថ្លែងថា បន្ទាប់ពីស្ថានភាពនៃសេដ្ឋកិច្ចក្នុង ប្រទេសបានកំពុងងើបឡើង និងស្របពេលភ្ញៀវទេសចរណ៍អន្តរជាតិកំពុងហូរចូលមកវិញ ចំពោះវិស័យម្អូបអាហារ យើងគួរធ្វើយ៉ាង មិច? នាំផលិតផលក្រៅស្រុកមកលក់ឬយ៉ាងណា? ដែលបញ្ហានេះ, យើងត្រូវតែជំរុញបង្កើតផលិតផលក្នុងស្រុកឱ្យបានច្រើន ជា ផលិតផលដែលមានគុណភាព បច្ចុប្បន្នយើងឃើញមានផលិតផលក្នុងស្រុកកាន់តែច្រើន បានបង្កើតនូវហ្រ្វេនឆាយថ្មីៗរបស់ខ្លួន រហូត មានការលក់សិទ្ធិទៅក្រៅប្រទេស នេះគឺជាការទាក់ទាញមួយ និងបានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរឱ្យបរទេសស្គាល់ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវវទេសចរណ៍អន្តរជាតិបានជាង១ លាននាក់ ខណៈនៅឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងរង្វង់ ៨០ ម៉ឺននាក់ប៉ុណ្ណោះ បច្ចុប្បន្នរាជរដ្ឋាភិបាលបន្តពិនិត្យលទ្ធភាព ក្នុងការបន្តលើវិធាន ការអន្តរាគមន៍ ដើម្បីជួយស្ដារក្នុងវិស័យទេសចរណ៍ ចំពោះសហគ្រាសដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្ត សៀមរាប ទោះបីបច្ចុប្បន្នចំនួនទេសចរណ៍នៅខេត្តសៀបរាប បានហក់ឡើងជាបណ្តើរៗវិញក៏ដោយ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ