ព័ត៌មាន
សហជីពប្រកាសចូលរួមជាមួយរដ្ឋាភិបាល បន្តផ្សព្វផ្សាយព័ត៌មាន ប.ស.ស. ដល់កម្មករនិយោជិត
លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឲ្យដឹងថា ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង ក៏ដូចជាផ្តល់នូវព័ត៌មានដែលពិតប្រាកដជូនដល់កម្មករ កម្មការិនី សហជីពលោកនឹងបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅដល់កម្មករនិយោជិត អំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសង្គម (ប.ស.ស.) ជាពិសេសការទទួលសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមរយៈប័ណ្ណ ប.ស.ស.។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៅដល់កម្មករ កម្មការិនី លោកនឹងសហការជាមួយសហជីព សហភាព និងសហព័ន្ធសហជីពដទៃផ្សេងៗទៀត ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍ពាក់ព័ន្ធវិស័យបេឡាជាតិសន្តិសង្គម (ប.ស.ស.) ក៏ដូចជាផ្តល់នូវព័ត៌មានថ្មីៗបន្ថែម ឲ្យកាន់តែខិតជិតដល់កម្មករ កម្មការិនី។
លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងបន្តថា គិតក្នុងរយៈពេលជាង ១ឆ្នាំ នៃការដឹកនាំអាណត្តិទី៧ របស់រាជរដ្ឋាភិបាល សម្រាប់វិស័យ ប.ស.ស. បានមើលឃើញថា ចំនួនសមាជិកថ្មី ប.ស.ស. បានកើនឡើងចំនួនជាង ១លាននាក់ សរុបមកដល់បច្ចុប្បន្ននេះប្រមាណ ២,៨លាននាក់ ហើយការងារដែលនឹងត្រូវចូលរួមផ្សព្វផ្សាយនេះ គឺពិតជាមានសារៈសំខាន់ណស់ ក្នុងផ្តល់ព័ត៌មានដែលពិតប្រាកដ និងច្បាស់លាស់ទៅកាន់មូលដ្ឋាននានា។
ពាក់ព័ន្ធនឹងការប្រើប្រាស់សេវា ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលនេះ ក្រុមប្រជាពលរដ្ឋ ដែលជាសមាជិក ប.ស.ស. ជាពិសេសប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងលើកឡើងថា បណ្ណនេះពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់ ក្នុងការធានារ៉ាប់រងសុខភាព និងមិនគិតថ្លៃអ្វីទាំងអស់។ លើសពីនេះទៀត គឺពិតជាជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យព្យាបាល។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំប្រចាំខែ និង សំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដើម្បីបង្កើនភាពជាដៃគូ រវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់កម្មករនិយោជិត ក្ដាប់នូវបញ្ហាប្រឈមនានា ព្រមទាំងជាដៃគូក្នុងការផ្ដល់ព័ត៌មានផ្សេងៗដែលអាចអន្តរាគមន៍ និងដោះស្រាយរាល់បញ្ហាវិវាទការងារ បាតុភាពផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុនៅកន្លែងធ្វើការងារ។ ក្នុងនោះ ថ្នាក់ដឹកនាំក្រសួងការងារ បានស្នើដល់ប្រធានសហព័ន្ធសហជីព ត្រូវធ្វើការឱ្យជិតស្និទ្ធជាមួយសហជីពមូលដ្ឋានរបស់ខ្លួន និងត្រូវផ្សព្វផ្សាយអំពីការប្រើប្រាស់បណ្ណ ប.ស.ស. និងណែនាំដល់កម្មករនិយោជិត ឲ្យរាយការណ៍មកក្រសួង ក្នុងករណីមានភាពមិនប្រក្រតី ឬមិនអាចប្រើប្រាស់បណ្ណ ប.ស.ស. បាន៕ អត្ថបទ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ