ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់ក្រសួងការងារបណ្ដុះបណ្ដាលជីវៈ និងស្ថាប័នផ្សេងទៀត ត្រូវយកចិត្តទុកដាក់ពង្រីកឱកាសការងារ ឱ្យមានភាពបត់បែន និងបើកច្រកការងារឲ្យបានច្រើន ដល់អ្នកមានជំនាញស្រាប់ ។
-សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់អនុសាសន៍មួយចំនួនដល់លោកគ្រូអ្នកគ្រូ ជាឪពុកម្ដាយទី២ ត្រូវដើរមុនទាំងការដឹកនាំធ្វើជាគំរូទាំងក្រមសីលធម៌ ទាំងប្រតិបត្តិផ្ទាល់ ដល់សិស្ស និងដល់យុវជនជំនាន់ក្រោយ ។
-សម្តេចធិបតីនាយករដ្ឋមន្រ្ដី រឿងសមត្ថកិច្ច និងរឿងឯកឧត្តម សុខ ទូច ទុកឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការងារនេះចុះ។ ដោយឡែករឿងលូមួយកង់តម្លៃ ៤០ ដុល្លារ អាជ្ញាធរក៏បានពន្យល់រួចអស់ហើយដែរ។ ខណៈលូការដាក់លូជូនពលរដ្ឋរដ្ឋាភិបាលមានគោលនយោបាយសម្រាប់ធ្វើ ប៉ុន្ដែកន្លែងខ្លះពលរដ្ឋស្នើដាក់មុន។
-សម្តេចធិបតីនាយករដ្ឋមន្រ្ដី ប្រាប់ទៅក្រុមហ៊ុនស្ថាបនា ផ្លូវទាំងអស់ ដែលទទួលបានកិច្ចសន្យាពីរដ្ឋាភិបាល បើធ្វើផ្លូវ កាយលូហើយ ត្រូវដាក់លូទៅវិញភ្លាម មិនអាចទុកឱ្យកន្លែងនោះ នៅទុកចោលយូរនោះទេ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ទាក់ទងនឹងសៀវភៅបំពេញបន្ថែម មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលអ្នកលេងហ្វេសប៊ុក មួយចំនួនបានយកមកផ្សព្វផ្សាយ ក្នុងបំណងបំពុលសង្គមនោះ គឺជាសៀវភៅ ដែលបានពន្យល់បន្ថែម តាមដំណាក់កាលតាប្រវត្តិសាស្រ្ដដែលបានកើត និងធ្វើទំនើបកម្ម ដើម្បីកុមារចាប់សិក្សា និងទទួលបានចំណេះដឹង។
-សម្ដេចធីបតីនាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលជាគឺជាសៀវភៅសិក្សាបន្ថែម មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីតាំងសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ដែលមានប្រភពឯកសារមកពីឯកសារប្រវត្តិសាស្រ្តដែល បានចងក្រងកន្លងមក ឈរលើគោលជំហរប្រកាន់ខ្ជាប់នូវការពិត មិនក្រឡៃប្រវត្តិសាស្រ្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី សៀវភៅ «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» មិនមែននិយាយពីការដឹងគុណប្រទេសណាមួយនោះទេ ប៉ុន្ដែគឺជាសៀវភៅ មានក្តោបខ្លឹមសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដើម្បីបន្សល់ទុកនូវតឹកតាងប្រវត្តិសាស្រ្ដដល់កូនខ្មែរគ្រប់ជំនាន់។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និស្សិតបញ្ញវន្តមុននឹងចែករំលែកព័ត៌មាន ឬខ្លឹមសារនៅលើបណ្ដាញសង្គម ឬបកស្រាយ សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ចៀសវាងការចែករំលែកព័ត៌មានមិនពិតនាំឱ្យបំពុលសង្គម។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សៀវភៅនេះ មិនមាននិយាយអំពីការដឹងគុណរបស់មិត្តវៀតណាមនោះទេ។ សៀវភៅនេះ និយាយពីប្រវត្តិសាស្ត្រ និងការតស៊ូរបស់ថ្នាក់ដឹកនាំខ្មែរគ្រប់ជំនាន់ ។ សូមឱ្យក្រសួងអប់រំយុវជន និងកីឡាបោះ ពុម្ពផ្សាយបង្ហោះតាមអនឡាញ ដើម្បីឲ្យមហាជនប្រជាពលរដ្ឋយើងបានសិក្សាច្បាស់ ពីសៀវភៅនេះ ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងថ្មីៗនេះ ចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស កំពុងរុញចលនាជាច្រើនពាក់ព័ន្ធ នឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ដូចជាករណី CLV, កោះគត់ និងមកដល់ពេលនេះ ប្រាសាទតាមាន់។ សម្ដេច បញ្ជាក់ថា រឿងព្រំដែនអ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះរាជរដ្ឋាភិបាលគឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះមុខប្រជាពលរដ្ឋ ហើយការងារនេះ គឺផ្អែកទៅលើការដោះស្រាយស្របទៅតាមច្បាប់។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ផ្ដាំទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងថៃ សូមកុំយករឿងនយោបាយ ទៅលូកលាន់លើកិច្ចការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់ គឺលើគោលការបច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធឹនងរឿងព្រំដែននេះ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប្រកាសថា កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធី ប៉ុន្ដែកម្ពុជាក៏រក្សាសិទ្ធិការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនមិនខ្លាច នឹងប្រើកម្លាំងប្រសិនបើមានអ្នកចូលមកឈ្លានពាន។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បង្ហាញការសោកស្ដាយ និងហួសចិត្ត ចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបន្តអួតខ្លួនឯងថាជាអ្នកស្នេហាជាតិរឿងទឹកដី ព្រំដែនកម្ពុជា ប៉ុន្ដែកន្លងទៅនៅពេលដែលប្រទេសជាតិមានបញ្ហាព្រំដែន គឺមិនដែលឃើញមុខក្រុមពួកគេចូលរួមជួយ ឬធ្វើសកម្មភាពណាមួយដើម្បីជួយរឿងព្រំដែននេះទេ។

-
ព័ត៌មាន4 days ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន3 days ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន3 days ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន3 days ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
ព័ត៌មាន3 days ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
ព័ត៌មាន1 day ago
ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់
-
កីឡា4 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ
-
ព័ត៌មាន1 day ago
កម្លាំងអាវុធហត្ថខេត្តកណ្តាល បំបែកសំណុំរឿងឃាតកម្មនៅក្រុងអរិយក្សត្រ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់ យកមកផ្ដន្ទាទោស