ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ប្តេជ្ញាលើកស្ទួយសុខមាលភាព និងជីវភាពពលរដ្ឋ ឲ្យខាងតែបាន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ប្តេជ្ញាកំណត់យកការលើកស្ទួយសុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលធនមនុស្សឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីសម្រេចឲ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ខណៈការណ៍នេះ នឹងដើរតួជាមគ្គុទ្ទេសក៍ជំនួសក្របខណ្ឌគោលនយោបាយជាតិឆ្នាំ២០១៦-២០២៥ ដើម្បីធានានិរន្តរភាពនៃការតម្រង់ទិសនៃការអភិវឌ្ឍគាំពារសង្គមកម្ពុជា សម្រាប់រយៈពេល១១ឆ្នាំទៅមុខទៀត ដោយគោលនយោបាយនេះ ហើយគឺជាការឆ្លុះបញ្ចាំងនូវភាពច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ទិសដៅគោលនយោបាយសម្រាប់ការផ្តល់គាំពារផ្នែកសន្តិសុខប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋនោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា តួនាទីនៃប្រព័ន្ធគាំពារសង្គមកាន់តែមានសារៈសំខាន់ និងមិនអាចខ្វះបាននៅក្នុងការជួយលំនឹងជីវភាព និងផ្តល់ការគាំពារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
សម្តេច បានបន្ថែមទៀតថា ក្នុងស្មារតីនេះក្នុងរយៈការដាក់ឲ្យអនុ វត្តផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥នេះ បងប្អូនប្រជាបលរដ្ឋ កម្ពុជានឹងទទួលបានការគាំពារចាប់ពីចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយរហូតដល់ដំណាក់កាលចុងក្រោយ នៃវដ្តជីវិតរបស់មនុស្សម្នាក់ៗ ស្របតាមហានិភ័យនៃវដ្តមនុស្សទាំង៧ ក្នុងនោះរួមមានទី១មាតុភាព និងហានិភ័យនៃកុមារភាព ,២ហានិភ័យសុខភាព,៣ហានិភ័យការងារ,៤ពិការភាព,៥នៃកម្មភាព,៦ភាព គ្មានជម្រក, និងទី៧ជរាភាព និងឧត្តរជីវី។
យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី បានប្រកាសសង្ឃឹមយ៉ាងមុតមាំថា ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនេះ ឆ្នាំ២០២៤-២០៣៥នេះ នឹងរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិតរបស់ពលរដ្ឋកម្ពុជាគ្រប់រូបឲ្យមានភាពល្អប្រសើរឡើងបន្ថែមទៀត ព្រមទាំងជួយពង្រឹងសាមគ្គីភាព, ភាពធន និងស្ថិរភាពសង្គមកម្ពុជាយ៉ាងពិតប្រាកដផងដែរ៕អត្ថបទបាន ចក់
-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ