ព័ត៌មាន
សម្ដេចធិបតី៖ រដ្ឋគ្រប់គ្រងថវិកាជាតិបានច្បាស់លាស់ធានាចីរភាពលើការដោះស្រាយចរន្ត និងវិនិយោគ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គមឆ្នាំ ២០២៤-២០៣៥» នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ទៀតថា ការគ្រប់គ្រងថវិកាជាតិ គឺរាជរដ្ឋាភិបាលអនុវត្តបានច្បាស់លាស់ និងធានានូវចីរភាពលើការដោះស្រាយចរន្ត និងការវិនិយោគ ជាពិសេសការគាំពារដល់ប្រជាពលរដ្ឋ និងពង្រីកចំពោះប្រជាពលរដ្ឋគោលដៅដែលត្រូវគាំពារបន្ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា កម្ពុជាបាននិងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលធ្វើឱ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ៦ភាគរយ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជាបានរងផលវិបាកអវិជ្ជមានពី វិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ។ ការរក្សាបាននូវ កំណើនក្នុងកម្រិតនេះបានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៥មក។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយ ប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។ ខណៈខ្ទង់ចំណាយថវិកាជាតិប៉ោង ព្រោះការកើនឡើងនៃការចំណាយលើប្រាក់បៀវត្សមន្ត្រីរាជការ និងការចំណាយលើកិច្ចគាំពារសង្គម។
បើតាមប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្ដី បច្ចុប្បន្នផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងជិត៩ដង គឺពីប្រមាណ ៣១០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០០, រហូតដល់ប្រមាណ ២,៧១៣ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់៕ អត្ថបទ៖ វ៉ន ដារ៉ា







-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ