កីឡា
លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតវគ្គខ្លាំងប៉ះខ្លាំង ជុំទី១ នាចុងសប្ដាហ៍នេះ
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី១ ចំនួន ២ជុំ និងរកឃើញបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) និង ក្រុមបាតតាងទាំង ៥ (Bottom 5) រួចរាល់ លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតដំណាក់កាលទី២ ពិសេសវគ្គខ្លាំងប៉ះខ្លាំង សម្រាប់បេក្ខភាព Top6 ជុំទី១ នាចុងសប្ដាហ៍នេះ។
សម្រាប់ជំនួបបើកឆាកវគ្គ Top-6 មុនគេ ក្រុមវិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈស្អែកនេះ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្នុងដី ៤-២ មុនក្រុមទាំងពីរ បានប្រកួតស្មើគ្នា ៣-៣ ក្នុងជើងទី២ នៅកីឡដ្ឋានព្រីនស៍ ។ ដូច្នេះចាំមើលថ្ងៃស្អែក តើក្រុមណា នឹងទទួលបានពិន្ទុបន្ថែម ដើម្បីបង្កើន និងរក្សាឱកាសប្រជែងពាន។
រីឯនៅថ្ងៃទី២៣ ខែកុម្ភៈ គឺមានជំនួប Top-6 ចំនួន ២គូ ក្នុងនោះកំពូលតារាងព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមភ្ញៀវបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង ។ កាលពីដំណាក់ទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបឹងកេត ទាំង ២ជើង ពោលគឺជើងទី១ ឈ្នះក្រៅដី ២-១ និងជើងទី២ ឈ្នះក្នុងដី ២-០ ។
ចំណែក ១គូទៀត គឺក្រុមណាហ្គាវើលដ៏ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមអង្គរថាយហ្គឺរ បន្ទាប់ពីធ្លាប់រងបរាជ័យ ០-១ ក្នុងដី កាលពីជើងទី១ មុនប្រកួតស្មើគ្នា ១-១ នៅទឹកដីរបស់អង្គរថាយហ្គឺរវិញ ក្នុងជើងទី២ កាលពីដំណាក់កាលទី១ ។
ដំណាលគ្នានឹងការប្រកួតរវាងបេក្ខភាព Top-6 ក៏នឹងមានការប្រកួតរវាងបេក្ខភាព Bottom-5 ចំនួន ២គូផងដែរ ដោយក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកុម្ភៈ និងក្រុមក្រសួងមហាផ្ទៃ ជួបក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ។
គួរដឹងថា សម្រាប់ការប្រកួតដំណាក់កាលទី២ ទាំងការប្រកួត Top-6 និង Bottom សុទ្ធតែត្រូវរាប់ពិន្ទុបន្ដពីការប្រកួតដំណាក់កាលទី១ ដើម្បីកំណត់ក្រុមចំណាត់ថ្នាក់ជ័យលាភី ពិសេសដើម្បីស្វែងរកក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ក្នុងចំណោមបេក្ខភាព ៦ក្រុមកំពូលតារាង ដែលបច្ចុប្បន្នក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបាន ៥២ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន រកបាន ៥១ពិន្ទុ និងវិសាខា ឈរលេខ៣ រកបាន ៤៤ពិន្ទុជាដើម ៕ អត្ថបទ លី ឈុនឡា
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ