ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចចាត់ទុក ធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្មជួយដល់កំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្ម គឺជាធនធានដ៏មានសារៈសំខាន់ គាំទ្រកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្ពុជាសិក្សា គណនេយ្យជំនាញកម្ពុជា ហើយជាប្រធានគណៈកម្មការចុះឈ្មោះសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវកម្មកម្ពុជា លើក ឡើងក្នុងពិធីអបអរសាទរនិស្សិតឆ្នើមលំដាប់ពិភពលោក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា នៅក្នុងបរិបទជាតិ និងអន្តរជាតិ វិស័យគណនេយ្យ និងសវនកម្ម បានដើរតួនាទីយ៉ាងសំខាន់ និងជារបៀបវារៈអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនេះគឺជាគោលដៅសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាបាននូវគណនេយ្យភាព និងតម្លាភាព។
ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងបានចូលរួមអបអរសារទរដល់និស្សិតឆ្នើមកម្ពុជាទាំងពីររូប ដែលទទួល បានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើការប្រឡងលើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (FFM) និងមុខ វិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (FAU) នៃកម្មវិធីសិក្សាគណនេយ្យករជំនាញ ACCA ចក្រភពអង់គ្លេស, នេះជាធនធានមនុស្សផ្នែក គណនេយ្យ និងសវនកម្មដ៏សារៈសំខាន់ សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ហើយវិស័យនេះ ផងដែរ ក៏បានដើរតួនាទីនៅក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធានាបាននូវគណនេយ្យភាព និងតម្លាភាព។
លោកខេ ស៊ី បាណេត នាយកខេមអេដ និងជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការអភិវឌ្ឍធនធាន មនុស្សតាមរយៈការបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម និងការកើនឡើងនៃអនុលោមភាពនៃច្បាប់ បទប្បញ្ញត្តិ និង ស្តង់ដារនៅកម្ពុជា ឃើញថា សហគ្រាស-ក្រុមហ៊ុនជាច្រើន បាននិងកំពុងអនវុត្តនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន, នេះគឺជា មូលដ្ឋានយ៉ាងសំខាន់ក្នុងការប្រមូលពន្ធ, បង្កើនការសម្រួលដល់ការបង់ពន្ធប្រកបដោយតម្លាភាព, កាត់បន្ថយអំពើពុករលួយ, បង្កើន ទំនុកចិត្តដល់វិនិយោគិន ព្រមទាំងទាក់ទាញនូវអ្នកវិនិយោគក្រៅប្រទេស មកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងផងដែរ។ ដើម្បីឱ្យ ការរៀបចំរបាយការណ៍បានត្រឹមត្រូវ តម្រូវឱ្យសវនករ គណនេយ្យករ ត្រូវតែយល់ដឹងឱ្យបានច្បាស់អំពីច្បាប់ បទប្បញ្ញត្តិ ជាពិសេស ពាក់ព័ន្ធនឹងច្បាប់សារពើពន្ធកម្ពុជា និងច្បាប់ពាណិជ្ជកម្មកម្ពុជា។
លោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា លើកឡើងថា ជុំវិញជំនាញខាងលើនេះ សម្រាប់ កម្ពុជាបើធៀបទៅនិងប្រទេសក្នុងអាស៊ាន ឃើញថា ប្រទេសយើងអាចជាប់ក្នុងលំដាប់ល្អប្រសើរ ក្នុងការអនុវត្តស្តង់ដារគណនេយ្យអន្តរ ជាតិ ដែលក្នុងនោះកម្ពុជាបានប្រើប្រាស់ស្តង់ដារអន្តរជាតិនេះជាយូរណាស់មកហើយ ពោលគឺកម្ពុជាបានកំពុងដើរទន្ទឹមប្រទេសអភិវឌ្ឍ ផ្សេងៗផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន