ព័ត៌មាន
អូស្រ្តាលីគាំទ្រកម្ពុជា ក្នុងការសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
អូស្រ្តាលីបញ្ជាក់ពីការប្តេជ្ញាខ្ពស់ ដើម្បីបង្កើនកិច្ចសន្ទនាជាយុទ្ទសាស្រ្ត និងគាំទ្រកម្ពុជាឲ្យសម្រេចបាននូវកំណើន និងការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។
ឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាកម្រិតខ្ពស់ស្តីពី “មាគ៌ាឆ្ពោះទៅការ បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖បទពិសោធអន្តរជាតិ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា អូស្រ្តាលីមានសេចក្តីរីករាយ ដែល បានសហការជាមួយកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្រ្តកំណើនថ្មីមួយសម្រាប់កម្ពុជា ក្រោយពេលចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។ សិក្ខាសាលានេះគឺជាផ្នែកមួយដ៏សំខាន់ នៃកិច្ចសហការរបស់អូស្ត្រាលី ជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បី សម្រេចបានគោលដៅអភិវឌ្ឍអនាគតជាចម្បងរបស់កម្ពុជា។ ឯកឧត្តមបានបន្ថែម ទៀតថា អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការសម្រេច បាននូវកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងផងដែរថា រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងអនុវត្តវិធានការគោលដៅ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដែលមានគុណភាពខ្ពស់ ក៏ដូចជាពង្រីក សមត្ថភាពឧស្សាហកម្មក្នុងប្រទេស និងបង្កើនប្រសិទ្ធភាពនៃសមាហរណកម្មខ្សែច្រវាក់តម្លៃសកល។ រាជរដ្ឋាភិបាលមានការសម្រេច ចិត្តខ្ពស់ ក្នុងការបង្កើតបរិការណ៍សេដ្ឋកិច្ចមួយ ដែលជំរុញភាពច្នៃប្រឌិត គាំទ្រផ្នែកសហគ្រិនភាព និងជំរុញភាពធន់នៃសេដ្ឋកិច្ច រយៈពេលវែង។
ចំណែក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា សិក្ខា សាលាជាន់ខ្ពស់នេះ ផ្ដល់ឱកាសដ៏កម្រមួយសម្រាប់អ្នករៀបចំគោលនយោបាយ អ្នកជំនាញអន្តរជាតិ និងអ្នកអនុវត្ត ដៃគូអភិវឌ្ឍ អ្នក ស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីពិភាក្សាស៊ីជម្រៅលើសំណួរសំខាន់ៗ ដែលដឹកនាំអនាគតនៃការអភិវឌ្ឍ សេដ្ឋកិច្ចរបស់កម្ពុជា សំណួរទីមួយ តើកម្ពុជាអាចចាប់យកសក្តានុពលនិងឱកាសរបស់ខ្លួន ដើម្បីរក្សាកំណើនសេដ្ឋកិច្ចដោយរបៀបណា? សំណួរទីពីរ តើយើងដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ឧបសគ្គរាំងស្ទះចម្បងៗ ដើម្បីធ្វើពិពិធកម្មមូលដ្ឋានកំណើនរបស់យើង និងពង្រឹងការប្រកួត ប្រជែងរបស់យើង ដើម្បីធានាឱ្យមានកំណើនប្រកបដោយបរិយាបន្ន និរន្តរភាព និងភាពធន់ដោយរបៀបណា? ហើយសំខាន់បំផុត តើយើងនឹងឈានទៅទីណាបន្ទាប់ពីនេះ?
សូមបញ្ជក់ថា សិក្ខាសាលាជាន់ខ្ពស់នេះ រៀបចំឡើងដោយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពធន់ (CAPRED)។ កម្មវិធីនេះមានការចូលរួមពីសំណាក់ លោកសាស្រ្តាចារ្យ Hausmann ស្ថាបនិក និងជានាយកស្ថាប័នស្រាវ ជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard និងជាសាស្រ្តាចារ្យ Rafik Hariri បង្រៀនលើការអនុវត្តសេដ្ឋកិច្ច នយោបាយ អន្តរជាតិ នៅសាកលវិទ្យាល័យ Harvard Kennedy បានបញ្ជាក់ពីការប្តេជ្ញារបស់អូស្រ្តាលីដើម្បីបង្កើនកិច្ចសន្ទនាជាយុទ្ទសាស្រ្ត និង គាំទ្រកម្ពុជាឲ្យសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន