ព័ត៌មាន
លូមេភ្លោះទំហំ៥ម៉ែត្រនៅតំបន់លូ៥ នឹងក្លាយជាប្រព័ន្ធបង្ហូរទឹកដ៏សំខាន់ ដើម្បីរំដោះទឹកជន់លិចក្នុងរាជធានី
ភ្នំពេញ៖ ប្រព័ន្ធលូបង្ហូរទឹកនៅតំបន់លូ៥ នឹងក្លាយជាប្រព័ន្ធបង្ហូរទឹកដ៏សំខាន់មួយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានការដាក់លូទំហំ២ម៉ែត្រកន្លះភ្លោះ ។
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំខាងលើនេះ មានប្រវែងជាង១០០០ម៉ែត្រ នៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដោយបានផ្តើមការដ្ឋានពីផ្លូវប្រឡាយបារាំង ដល់មហាវិថីចោមចៅ (ហៅផ្លូវវេង ស្រេង) ត្រង់ទីតាំងស្តុបលូ៥ ។ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចលទ្ធិផលបាន ៣៩ភាគរយ នៃគម្រោង ពោលគឺការដាក់លូបានប្រវែង ៤៣០ម៉ែត្រហើយ ។
លោកស្រីអ្នកនាំពាក្យ បានបន្តថា គម្រោងនេះ នឹងពង្វាងទឹកពីតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅតំបន់ក្រៅក្រុង ដែលនឹងកាត់បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋ សប្បាយចិត្ត និងបង្ហាញការគាំទ្រ ចំពោះគម្រោងផ្លាស់ប្តូរប្រព័ន្ធលូមេធំៗបែបនេះ ព្រោះនេះជាផ្នែក ក្នុងការកាត់បន្ថយខ្ពស់អំពីការលិចលង់ នៅរៀងរាល់រដូវវស្សាចូលមកដល់ ។
សូមបញ្ជាក់ថា គម្រោងការដ្ឋានដាក់ប្រព័ន្ធលូមេធំៗខាងលើនេះ បានដំណើរការអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោង និងបញ្ចប់គម្រោងនៅខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ។ រាជរដ្ឋាភិបាល តាមរយះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន៥០គម្រោង សម្រាប់រយះពេល៥ឆ្នាំ ហើយបច្ចុប្បន្នគម្រោងមួយចំនួនធំហើយ បាននឹងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន ៖ តំបន់ជុំវិញស្ថានីយបូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយបូមទឹកបឹងទំពន់ និងតំបន់ជុំវិញស្ថានីយបូមទឹកបឹងត្របែកជាដើម ៕ អត្ថបទ ៖ លីហេង





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoថវិកាថ្នាក់ជាតិឆ្នាំ២០២៧ កំណត់ចំណាយស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល កើនចំនួន ៣,២%