ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្មជួបវិស័យឯកជនស្រូវអង្ករ ដេីម្បីស្វែងរកផលចំណេញដល់កសិករ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន OLAM International Limited នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រោយចប់ជំនួបការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្រុមហ៊ុនខាងលេីនេះ ជាក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិ ហេីយគោលបំណងនៃជំនួបនេះ គឺចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា ជួយកាត់បន្ថយថ្លៃដេីមផលិត បង្កេីនប្រាក់ចំនេញ និងថ្លៃកសិផលជូនប្រជាកសិករ។
ការប្រជុំនេះ មានគោលដៅក្នុងការកំណត់ពីរបៀបរបបនៃការផលិតដេីម្បីទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយការប្រេីប្រាស់ធាតុចូលកសិកម្ម ផលិតកម្មមានគុណភាពខ្ពស់ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ (GAP)។
លេីសពីនេះ ការអនុវត្តកសិកម្មល្អទ្រង់ទ្រាយធំ បានបម្រេីផលប្រយោជន៍ជាច្រេីនដល់កសិករ ក្នុងរៀបចំសហគមន៍កសិកម្មទំនេីប ទទួលបានបច្ចេកទេសទំនេីបៗ កាត់បន្ថយការបំភាយកាបូន និងទទួលបានប្រាក់ចំនេញខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារនេះមានការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដូចជា ស្ថានទូតអាល្លឺម៉ង់ អង្គការ(GIZ) ហេីយគម្រោងនឹងរៀបចំជាសហគមន៍ធំធ្វេីស្រែគំរូ ដោយអនុវត្តវិធីសាស្រ្តការអនុវត្តកសិកម្មល្អ និងកាត់បន្ថយការប្រេីប្រាស់ធាតុចូលកសិកម្ម៕អត្ថបទ ឈិត បូរ៉ាវី






-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព