ព័ត៌មាន
អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធផ្លូវមួយខ្សែ និងសមិទ្ធផលនានា ក្នុងវត្តទួលអណ្ដែតស្រុកបាធាយ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២,១៥០ ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀតក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅឃុំបាធាយ ក៏ដូចជាស្រុកបាធាយ ទាំងមូលពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បន្តថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗ ទៀតក្នុងប្រទេសកម្ពុជា យើងមានការរីកចម្រើនជាលំដាប់ដោយសារកត្តាសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា កត្តាសុខសន្តិភាពនេះ គឺបានធ្វើឲ្យបងប្អូនប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទានជួបជុំគ្នាសប្បាយរីករាយដោយសារប្រទេសគ្មានសង្រ្គាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខ របររៀងៗខ្លួនឲ្យកាន់តែប្រសើរឡើងផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងឡាយ ដែលបានចូលឧបត្ថម្ភគាំទ្រ រហូតសម្រេចបាននូវ សមិទ្ធផលទាំងអស់នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ សូមចូលរួមជាមួយ អាជ្ញាធរ មានសមត្ថកិច្ច ដើម្បីទប់ស្កាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេស គឺរួមគ្នាអនុវត្ត នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពោលគឺការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ដែលជាប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយើងផងដែរ៕
-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា