ព័ត៌មាន
ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមពង្រឹងគុណភាពសេវា សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ
ឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថា ការងារគ្រប់គ្រង់ឱសថការីខេត្តកំពត-កែប សម្រេចបានលទ្ធផលល្អប្រសើរគួរឲ្យកត់សំគាល់។ ប៉ុន្តែយ៉ាងណាក៏ដោយឯកឧត្តម បានលើកទឹកចិត្តដល់ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមយកចិត្តទុកដាក់ កែលម្អចំណុចខ្វះខាតដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ។
ថ្លែងក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយក្រមសីលធម៌ឱសថកាវី និងរបាយការណ៍សន្និបាត របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថាថា ក្រោមការដឹកនាំ និងមានចក្ខុវិស័យច្បាស់លាស់ របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់បាននិងកំពុងពង្រឹងគុណភាពសេវាសុខាភិបាលទាំងផ្នែករដ្ឋ និងឯកជន។
ដើម្បីរួមចំណែកលើកការងារនេះ ឯកឧត្តមណែនាំឲ្យ ថ្នាក់ដឹកនាំ អាជ្ញាធរ ជំនាញពាក់ព័ន្ធពិសេសគណៈឱសថការីខេត្តកំពត-កែប ត្រូវបន្តខិតខំរួមគ្នា អនុវត្តនូវការកិច្ចរបស់ខ្លួន ដោយអនុលោមតាមនិយ័តកម្មសុខាភិបាលមានជាអាថ៌ ការធ្វើទំនើបកម្មឌីជីថល ការចុះអភិបាលកិច្ចលើយន្តការអនុវត្តន៍ ការផ្តល់អាជ្ញាបណ្ណ ក្នុងគោលដៅធ្វើអោយប្រសើឡើងនូវ គុណភាពនៃការផ្តល់សេវា តាំងពីការធ្វើអនាម័យ ការរៀបចំទុកដាក់ ក្រុមសីលធម៌ ការគោរពនូវដែនកំណត់វិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈលើវិស័យសុខាភិបាល និងការណែនាំនិយាមថ្នាក់ជាតិផ្សេងៗឲ្យបានផុសផុល។
តាមរបាយការណ៍របស់លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពតនៃរដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា ការងារគ្រប់គ្រងឱសថការីខេត្តកំពត-កែបមានភាពល្អប្រសើរ ប៉ុន្តែក៏នៅជួបបញ្ហាខ្វះខាតមួយចំនួនផងដែរដូចជាការរៀបចំបណ្តុះបណ្តាលបន្ត ការលក់ឱសថគ្មានបញ្ជីការមួយចំនួន ការទុកដាក់ឱសថមិនទាន់បានត្រឹមត្រូវ ការយល់ដឹងអំពីសារសំខាន់អាជ្ញាបណ្ណឱសថកាវី អនាម័យនៅកន្លែងផ្តល់សេវាជាដើម។
លោ កបានបន្តថា ដើម្បីបំពេញបាននូវចំណុចខ្លះខាតទាំងនេះ ទាមទាឱ្យមានការប្តេជ្ញាចិត្ត និងចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀត ពីគ្រប់ភាគីពាក់ពន្ធ័ ដើម្បីពង្រឹងគុណភាពសេវា សុវត្ថិភាព និងប្រសិទ្ធភាពកាន់តែប្រសើរ ជូនដល់ដល់អ្នកជំងឺ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន