ព័ត៌មាន
បច្ចុប្បន្ន ក្រសួងអប់រំអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនគោលដៅបានចំនួន ១១១៤សាលារៀន
នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា តាមរយៈការបើកសន្និបាតនេះ បានឲ្យដឹងថា មកដល់បច្ចុប្បន្នក្រសួងអប់រំបាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារជូនសិស្សរៀនតាមសាលារៀនបានចំនួន១១១៤សាលា នៅក្នុងចំណោមសាលារៀនទូទាំងប្រទេសសរុបប្រមាណ១៩៥៩១សាលា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា ក្នុងដំណើរការអនុវត្តអនុវត្តគោលនយោបាយជាតិស្តីពី ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ហើយបើគិតចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ២០២៤នេះ ក្រសួងអប់រំបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនគោលដៅសរុបចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន១០ និងមានសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់។

ឯកឧត្តម បន្តថា នៅក្នុងឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាបាននឹងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន ៥៥៣សាលា ក្នុងខេត្តចំនួន ១០ ហើយក៏មានមានសិស្សទទួលផលចំនួនជាង ១៥ម៉ឺននាក់ទៀតដែរបានទទួលអាហារហូបក្នុងអំឡុងពេលកំពុងសិក្សា។
ទន្ទឹមនឹងនេះដែរ ក្រសួងបានចេញសេចក្ដីណែនាំស្ដីពី ការហាមឃាត់ការទទួលទាន ការចែកចាយការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំ បច្ចេកទេស។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បន្តថា ក្រសួងបានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ សិស្សពូកែ និងសិស្សមានពិការភាពនៅបឋមសិក្សាចំនួន ជិត១៥ម៉ឺននាក់ មធ្យមសិក្សាបឋមភូមិចំនួនជាតិ ១០ម៉ឺននាក់នាក់ មធ្យមសិក្សាទុតិយភូមិចំនួនជាង១ម៉ឺននាក់និងនៅកម្រិតអប់រំពិសេសចំនួន ១.០៩០នាក់ផងដែរ៕ អត្ថបទ ស៊ុម សុខជា






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”