ព័ត៌មាន
សន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ដាក់បញ្ហាប្រឈម១៥ រួមគ្នាដោះស្រាយជំរុញកំណើនទេសចរណ៍
នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅOCIC ហើយនៅក្នុងសន្និបាតនេះ រដ្ឋមន្ត្រីទេសចរណ៍ បានលើកឡើងបញ្ហាប្រឈមចំនួន១៥ចំណុច ជំរុញគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាពិភាក្សាដោះស្រាយ ដើម្បីប្រែក្លាយបញ្ហាប្រឈម ទៅជាឱកាសការងារដ៏ល្អសម្រាប់ជំរុញកំណើនទេសចរណ៍នៅឆ្នាំ២០២៥។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា នៅក្នុងឆាំ្ន២០២៤ កម្ពុជាសម្រេចគោលដៅទាក់ទាញទេសចរអន្តរជាតិ មកទស្សនាកម្ពុជាបានប្រមាណ៦លាន៧សែននាក់ កើន២៣% ផ្តល់ប្រភពចំណូលប្រមាណ ៣៦៣៧លានដុល្លាអាមេរិច កើន១៨% ប្រៀបធៀបឆ្នាំ២០២៣ ហើយនៅក្នុងឆ្នាំ២០២៥ ក្រសួងបានបង្ហាញក្តីរំពឹងថា ទេសចរអន្តរជាតិ នឹងមកទស្សនាកម្ពុជាកើនរហូត ៧លាន២សែននាក់ ទៅ៧លាន៥សែននាក់ ។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ជាក់ស្តែងវិស័យទេសចរណ៍បច្ចុប្បន្ន នៅមានបញ្ហាប្រឈមច្រើន ក្នុងនោះបញ្ហាប្រឈមធំៗ និងជាយុទ្ធសាស្ត្រ ចំនួន១៥ចំណុច ដែលរួមមាន៖ បញ្ហាផ្សព្វផ្សាយព័ត៌មានមិនពិត Fake News ទាក់ទងទេសចរណ៍ពីកម្ពុជានៅក្រៅប្រទេស ការពង្រឹងសណ្តាប់ធ្នាប់សន្តិសុខទេសចរណ៍ ការសម្របសម្រួលធ្វើដំណើរទេសចរអន្តរជាតិ គុណភាពកញ្ចប់សេវាទេសចរណ៍ ការជំរុញតភ្ជាប់ជើងហោះហើរត្រង់ និងការពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ជាដើម។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សម្រួលបញ្ចុះតម្លៃ e-visa សម្រាប់ការស្នាក់នៅកម្ពុជាជូនភ្ញៀវអន្តរជាតិ អនុវត្តថា្នលឌីជីថលលក់សំបុត្រចូលទស្សនាអង្គរ ការសម្រួលចាយវាយក្រដាសប្រាក់ដុល្លាចាស់ៗរបស់ភ្ញៀវបរទេស និងបន្តអនុវត្តយុទ្ធនាការឆ្នាំផ្លាស់ប្តូរប្រជាជន កម្ពុជា ចិន និងកម្ពុជា ឥណ្ឌាឆ្នាំ២០២៥ ជាដើម ដើម្បីជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តទេសចរអន្តរជាតិមកទស្សនាឲ្យកាន់តែច្រើនថែមទៀត។
ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានដាក់ចេញគោលដៅកិច្ចសហការ និងសហប្រតិបត្តិកាដែលមានរសរសរស្តម្ភចំនួន៦ រួមមាន៖ពង្រឹងកិច្ចសហការ និងសហប្រតិបត្តិការជាមួយបណ្តាស្ថានប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជនជាតិអន្តរជាតិ សារព័ត៌មានជាតិអន្តរជាតិ បណ្តាស្ថានទូត និងប្រទេសដៃគូទាំងអស់ រួមទាំងមនុស្សម្នាក់ៗ ផ្សព្វផ្សាយទេសចរណ៍កម្ពុជាផងដែរ៕ អត្ថបទ ស៊ុម សុខជា




-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត