ព័ត៌មាន
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខ
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ នឹងឈានដល់ការបើកការដ្ឋានជាផ្លូវការនៅពេលឆាប់ៗខាងមុខ ក្រោយជំនាញបានសិក្សាលម្អិតអស់រួចរាល់ ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ចូន បានប្រាប់ឱ្យដឹងថា ៖ ក្រុមការងារជំនាញបានត្រៀមលក្ខណៈរួចរាល់ទាំងស្រុង ១០០ភាគរយហើយទាំងបច្ចេកទេស , ផលប៉ះពាល់លើផ្លូវទឹក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្រោមដីជាដើម នៅឡើយតែការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យបើកការដ្ឋានដើម្បីចាប់ផ្តើមដំណើរការការសាងសង់ប៉ុណ្ណោះ។

ប្រជាពលរដ្ឋបង្ហាញការយល់ឃើញថា ត្បិតតែបច្ចុប្បន្ននេះ ស្ពានមិនទាន់ចេញជារូបរាងក៏ពិតមែន ប៉ុន្តែគម្រោង នៃការសាងសង់នេះ បានធ្វើឱ្យពួកគាត់សប្បាយចិត្តណាស់ ព្រោះនេះគឺជាសមិទ្ធិផលដ៏ថ្មីសន្លាងមួយទៀតដែលរបស់ប្រទេសជាតិ សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងការធ្វើដំណើរពីតំបន់មួយទៅតំបន់បានបានលឿនរហ័ស ពិសេសនោះគឺបងប្អូនដែលរស់នៅតំបន់អរិយក្សត្រ ដែលកំពុងជួបការលំបាក លើការជិះដឆ្លងទន្លេ មកកាន់រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេខាងលើនេះ នឹងត្រូវសាងសង់ឡើង ដោយភ្ជាប់ពីតំបន់ផ្សារចាស់ ក្នុងទឹកដីខណ្ឌដូនពេញ ឆ្លងកាត់ទន្លេសាបភ្ជាប់ទៅកាន់តំបន់ជ្រោយចង្វា និងបន្តភ្ជាប់ពីជ្រោយចង្វា ឆ្លងកាត់ទន្លេមេគង្គ ទៅកាន់តំបន់អរិក្សត្រ ក្នុងទឹកដី នៃខេត្តកណ្តាល ៕ អត្ថបទ ៖ លីហេង






-
ព័ត៌មាន7 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងធនធានទឹកដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផលប៉ះពាល់លើប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ