ព័ត៌មាន
ឯកឧត្តម ចាយ បូរិន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារអ៊ិស្លាម នៃសាធារណរដ្ឋសឹង្ហបុរី
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ម៉ាសាហ្គស្ស ហ្សូលគីផ្លី (Masagos Zulkifli) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារអ៊ិស្លាម នៃសាធារណរដ្ឋសឹង្ហបុរី នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តម ម៉ាសាហ្គស្ស ហ្សូលគីផ្លី (Masagos Zulkifli) មានគោលបំណងសំខាន់ៗដូចតទៅ៖
១. ចូលរួមកិច្ចប្រជុំកំពូលអ៊ិស្លាម ក្រោមប្រធានបទ “អ៊ិស្លាម និងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពអ៊ិស្លាម នៅសណ្ឋាគារសុខារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
២. ជំនួបជាមួយឯកឧត្តម រដ្ឋមន្រ្តី ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការរវាងប្រទេសចំនួន៤ មាន កម្ពុជា ថៃ សឹង្ហបុរី និងប្រទេសហ្វីលីពីន។
៣.ឯកឧត្តម ប្រតិភូ បានរំលេចពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា-សឹង្ហបុរី។
ឯកឧត្តម ចាយ បូរិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ម៉ាសាហ្គស្ស ហ្សូលគីផ្លី ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ ទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី ចូលរួមកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ “អ៊ិស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី អំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការនិងសាសនា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។
ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន សង្ឃឹមថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងចំណងការទូតរវាងកម្ពុជា-សឹង្ហបុរី តាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី និងកៀរគរដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា លើវិស័យឧស្សាហកម្ម កសិឧស្សាហកម្មជាដើម ។
ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សឹង្ហបុរីកាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតរៀងទៅ៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន3 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន3 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន6 days agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ