ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនដែលបានរួមសុខរួមទុក្ខជាមួយគ្នា និងតែងតែគាំទ្រគ្នាទៅវិញទៅមក
ឯកឧត្តម ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ៖ «ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ ឯកឧត្តម Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទំនាក់ទំនងយោធាវាងកម្ពុជា និងចិន ដែលឯកឧត្តមបានចេញមកបដិសេធ ចំពោះការលើកឡើងទាំងឡាយណាដែលថា «ទំនាក់ទំនងយោធាវាងប្រទេសទាំងពីរមានភាពរកាំរកូស»។

ជាការពិតណាស់ កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនដែលបានរួមសុខរួមទុក្ខជាមួយគ្នា និងតែងមានជំហរគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងយោធាកម្ពុជា-ចិនទៀតសោត ក៏កំពុងមានកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។
ជាក់ស្ដែង កងទ័ពប្រទេសទាំងពីរ កន្លងមក បានបង្កើតឲ្យមានសមយុទ្ធរួមគ្នាជាច្រើន ក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាយោធា ក្នុងនោះមានសមយុទ្ធនាគមាស ដែលបានធ្វើឡើង ៦លើកកន្លងមក ចាប់តាំងពីឆ្នាំ២០១៦ ហើយកំពុងពង្រីកកាន់តែធំឡើងៗ និងសមយុទ្ធសុខាភិបាលយោធារួមគ្នា ឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ជាដើម។
កាលពីឆ្នាំ២០២៤ «សមយុទ្ធនាគមាស» ត្រូវបានពង្រីកវិសាលភាពបន្ថែមការហ្វឹកហ្វឺននៅលើគោកដោយបន្តធ្វើនៅលើទឹកថែមទៀត ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ហើយ សមយុទ្ធនាគមាស ឆ្នាំ២០២៥ ខាងមុខនេះ ដែលជា នឹងធ្វើឡើងកាន់តែធំជាងបណ្តាឆ្នាំមុនៗថែមទៀត ទាំងខ្លឹមសារ ចំនួនកងទ័ពចូលរួម យុទ្ធោបករណ៍កាន់តែច្រើននិងទំនើបជាងមុន ដើម្បីឱ្យស្របទៅនឹងទំហំនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។
ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-ចិន នឹងបន្តធ្វើឡើងឱ្យកាន់តែស៊ីជម្រៅ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងគោលបានយោបាយសហគមន៍ជោគវាសនារួម។ ក្នុងជំនួបជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក្នុងកិច្ចសន្ទនា Shangri-La លើកទី២១ នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ និងបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ក្រោមការដឹកនាំរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានសន្យាថា នឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះ ឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ថ្នាក់ដឹកនាំប្រទេសពីរកម្ពុជា-ចិន ពិតជាបានសម្តែងការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងទ្វេភាគី ដែលកាន់តែរឹងមាំដូចដែកថែប ដោយមិនមានអ្វីមួយមកបំបែកបំបាក់បានឡើយ ហើយរាល់ការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិន នឹងទទួលបរាជ័យស្រុង»៕

-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា