ព័ត៌មាន
រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើក៩ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤
រដ្ឋបាលខណ្ឌដូនពេញ បេីកកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធបន្តមប្រើការងារបន្តទៀតឲ្យល្អប្រសើរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដូនពេញបេីកកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ជឹម សុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ តំណាងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួម ពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, លោកប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣, និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។
លោក ជឹម សុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ , ពិនិត្យ និងអនុម័តសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែកុម្ភៈឆ្នាំ២០២៥ ដែលទទួលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ។ ក្នុងនោះដែរលោកបានបន្ថែមទៀតថា ដោយលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ មានបញ្ហាសុខភាពជំងឺ ទើបលើកតំណាង បានដឹកនាំកិច្ចប្រជុំ។
លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងផងដែរថា សូមអរគុណដល់សង្កាត់ទាំង១១ សហការគ្នាបានល្អ រក្សាបរិស្ថានអនាម័យក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយបច្ចុប្បន្ននេះក្នុងមូលដ្ឋានខណ្ឌដូនពេញបានបង្កើត ផ្លូវថ្មើរជើងថ្មី (Walk street) ហើយផ្លូវនេះនឹងក្លាយជា តីរវិថីទេសចរណ៍សំខាន់មួយក្នុងរាជធានីភ្នំពេញ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ។
លោកអភិបាលបានបន្តទៀតថាក្រៅពីកិច្ចការងារផ្តល់សេវាលើតម្រូវការឯកសារនេះដែរ រដ្ឋបាលខណ្ឌដូនពេញ ក្នុងអាណត្តិទី៤របស់ក្រុមប្រឹក្សាខណ្ឌ នឹងបន្តដាក់ចេញនូវកិច្ចការងាររដ្ឋបាលជាច្រើនទៀត ពិសេសការពង្រឹងឱ្យបានខ្ពស់លើបញ្ហាសន្តិសុខ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យរស់នៅប្រកបដោយភាពសុខុដុមរមនាផងដែរ។
ក្នុងនោះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ផងដែរ ដោយថ្លែងអំណរអរគុណ ដល់ប្រធានក្រុមប្រឹក្សារ និងសមាជិក រួមទាំងមន្រ្តីជំនាញទាំងអស់ក្នុងរដ្ឋបាលខណ្ឌ ដែលបានបម្រើការងារ និងជាប្រយោជន៍ ដល់សង្គមនិងប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ

-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន1 week ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន3 days ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន6 days ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន6 days ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន5 days ago
អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារពាក់ព័ន្ធកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយៈពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ
-
ព័ត៌មាន5 days ago
[BREAKING NEWS] យន្តហោះមួយគ្រឿងទៀតហើយរបស់ Air India ហោះត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសពាក់កណ្តាលអាកាស