ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រាប់កងទ័ពជើងទឹកត្រូវត្រៀមសម្ភារៈគ្រប់យ៉ាងដើម្បីជួយសង្រ្គោះពលរដ្ឋ ពេលជួបគ្រោះថ្នាក់ផ្សេងៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានក្រើនរំលឹកដល់កងទ័ពជើងទឹកទាំងអស់ត្រូវត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីត្រៀមចុះអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុណាមួយ ហើយមួយវិញទៀតក្នុងនាមកងទ័ពត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈកងទ័ព និងត្រូវស្មោះត្រង់ជាមួយប្រជាជន ជាតិមាតុភូមិជាដើម។

ក្នុងកម្មវិធីប្រកាសតែងតាំងមុខតំណែង ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ នារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារ រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា គ្រប់អង្គភាពទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក គប្បីត្រូវយកចិត្តទុកដាក់«ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈគ្រប់យ៉ាង ដើម្បីចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនូវ ពេលមានគ្រោះថ្នាក់ជាយថាហេតុ ពោលគឺត្រូវមានស្មារតីបុរេសកម្ម មានកិច្ចសហការល្អជាមួយអាជ្ញាធរ ដែនដីក្នុងការជួយសង្រ្គោះ»។

នៅក្នុងកម្មវិធីនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរថា ក្នុងនាមកងទ័ពត្រូវគោរពឲ្យបាននូវបទបញ្ជា និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តិ, ប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរបស់កងទ័ព ហើយគ្រប់អង្គភាពទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹកត្រូវប្រើប្រាស់ និងយកចិត្តទុកដាក់ចំពោះធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឲ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ដោយប្រើប្រាស់ទៅតាមជំនាញ របស់ខ្លួន និងគ្រប់គ្រងថែរក្សានូវគ្រឿងសភាវុធឲ្យបានត្រឹមត្រូវចំពោះមុខជាដើម។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះ ក៏បានជំរុញឲ្យនាយនាវី នាយនាវីរង និង ពលនាវឹកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក គប្បីត្រូវបន្តពង្រឹងហ្វឹកហ្វឺនការរៀនសូត្រ បន្តការកសាងនូវធនធានមនុស្សប្រកបដោយបរិមាណ និងគុណភាពស្របទៅតាមជំនាញយោធិន ជាពិសេសគឺស្របទៅតាមភារកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពរបស់បញ្ជាការ ដ្ឋានកងទ័ពជើងទឹកឲ្យកាន់តែល្អប្រសើរ និងទំនើបកម្មបន្ថែមទៀត ស្របទៅតាមការកែទម្រង់របស់រាជរដ្ឋា ភិបាលក៏ដូចជាក្រសួងការពារជាតិនោះ។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកដល់កងទ័ពជើងទឹកទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ នូវភារកិច្ចស្នូលក្នុងការការពារនូវអធិបតេយ្យភាពលើដែនសមុទ្រ តាមរយៈការល្បាតជាប្រចាំ បង្កើនសកម្មភាពនៃការត្រួតពិនិត្យ និងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងទ្វេភាគី និងពហុភាគី ដើម្បីសន្តិសុខនៅតាមលំហរសមុទ្រផងដែរ។
ក្រោយប្រកាសតែងតាំងជាផ្លូវការនូវមេបញ្ជាការកងទ័ពជើងទឹកនោះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា នាយនាវី នាយនាវីរង និងពលនាវឹកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក សូមប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និងការពារនូវរាល់សមិទ្ធផលទាំងឡាយណារបស់រាជរដ្ឋាភិបាលដែលបានខិតខំកសាងនាពេលកន្លងមកឲ្យបានដាច់ខាតទោះក្នុងតម្លៃណាក្តី។

ឧត្តមនាវីឯក ទៀ សុខា ប្រកាសអះអាងថា«កងទ័ពជើងទឹក និងអគ្គលេខាធិការដ្ឋានគ.ជ.ស.ស ប្តេជ្ញាខិតខំអនុវត្តទិសដៅការងារឆ្នាំ២០២៥ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិភាព ការពារសមិទ្ធផលទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តបន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៏នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ចូលរួមការពារឲ្យបានដាច់ខាតនូវសន្តិភាព ទោះតម្លៃណាក៏ដោយ»៕ អត្ថបទ៖ បាន ចក់




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប