ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងវប្បធម៌ «រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាព»
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាពសង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តយ៉ាងប្រទាក់ក្រឡា និងដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងមាំ។
ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះក្នុងឱកាសនៃការប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥» នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
លោកជំទាវរដ្ឋមន្រី្ត បន្តថា ក្នុងនាមជានារី១រូប និងក្នុងនាមតំណាងឱ្យនារីទាំងអស់ ដែលកំពុងបំពេញភារកិច្ចក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ មានមោទនភាពជាថ្មីម្តងទៀត ចូលរួមក្នុងពិធី “ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤” ដែលជាការប្រារព្ធរំឭកនៅទូទាំងពិភពលោក ចំពោះគុណតម្លៃរបស់ស្ត្រី ចំពោះសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងចំពោះសមិទ្ធផលនានាដែលកើតចេញពីកម្លាំងកាយកម្លាំងចិត្តរបស់ស្ត្រី និងដោយពុំ រើសអើង និងបែងចែកជាតិសាសន៍ ពណ៌សម្បុរ វប្បធម៌ អាជីព ស្ថានភាពសេដ្ឋកិច្ច ឬនិន្នាការនយោបាយ នោះទេ។ ក្រោមម្លប់សន្តិភាពដែលមិនអាចកាត់ថ្លៃបាន ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រជារាស្ត្រគ្រប់ស្រទាប់ជាន់ថ្នាក់រស់នៅប្រកបដោយភាពសុខដុមរមនា សម្បូរសប្បាយថ្កុំថ្កើងរុងរឿងគ្មានការរើសអើង។ គោល នយោបាយសមភាពយេនឌ័រ ត្រូវបានដាក់ចេញតាមរយៈយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ដែលបានកំណត់ថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏សកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គោលជំហរនយោបាយនេះ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាពដល់ស្ត្រី នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយ បញ្ហាប្រឈមរបស់ស្ត្រីកម្ពុជា ត្រូវបានដាក់ចេញ និងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានវប្បធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្ត្រីគឺជាស្នូល។
នាឱកាសនោះលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សូមគាំទ្រចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំស្រី្តក្នុងវិស័យវប្បធម៌ ដែលខិតខំបំពេញតួនាទី ដែលក្នុងវិស័យមួយ ហៅថា ជាជីវិតរបស់ប្រទេសជាតិ។ ជាក់ស្តែងតាមរយៈទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទសកលស្តីពី សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រី្តគ្រប់រូប ដែលជាប្រធានបទមួយ ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជាយើង៕ អត្ថបទ៖ រដ្ឋា

-
ព័ត៌មាន1 day ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន1 week ago
សម្ដេចធិបតីឱ្យសមត្ថកិច្ចពាក់ព័ន្ធតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃយកចិត្តទុកដាក់សម្រួលដល់ពលរដ្ឋមកស្រុកកំណើត
-
ព័ត៌មាន1 day ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន3 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន3 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន1 week ago
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ
-
ព័ត៌មាន3 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មាន1 day ago
ចិនគាំទ្រការធ្វើទំនើបកម្មផ្លូវដែកកម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់