ព័ត៌មាន
ឯកឧត្តមប៉េងពោធិសាអភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យហ៊ុនសែនកំពង់ចកស្រុករំដួល
ស្វាយរៀង ៖ សមិទ្ធផលថ្មីៗរួមមានខ្លោងទ្វារ បុស្បុកតម្កល់ព្រះពុទ្ធរូប តារាងបាល់បោះ ស្ថិតនៅវិទ្យាល័យហ៊ុន សែន កំពង់ចក ស្រុករំដួលខេត្តស្វាយរៀង ដែលជាអំណោយរបស់មន្ត្រីក្រុមការងារគណបក្សចុះជួយស្រុក និងសម្បុរសជន ក្នុងនិងក្រៅប្រទេស ត្រូវបានរដ្ឋបាលស្រុកសហការជាមួយនឹងវិទ្យាល័យរៀបចំសម្ពោធបើកដាក់ឲ្យប្រើប្រាស់ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងថ្ងៃទី១ ខែមីនាឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញពី ឯកឧត្តមលោកជំទាវ លោក លោកស្រី ជាក្រុមការងារគណបក្សចុះជួយស្រុក សប្បុរសជននិងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
លោកថោង សំអ៊ុល នាយកវិទ្យាល័យ ហ៊ុន សែន កំពង់ចក បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVថា វិទ្យាល័យហ៊ុនសែនកំពង់ចក បានបង្កើតឡើងនៅឆ្នាំ១៩៨៣ ស្ថិតនៅក្នុងភូមិពោន ឃុំសង្កែ ក្រោមការផ្តួចផ្ដើមដោយសហគមន៍ ដោយដាក់ឈ្មោះថាអនុវិទ្យាល័យរំដួល រហូតដល់ឆ្នាំ១៩៩៦ សាលាក៏បានប្ដូរទីតាំង មកកសាងក្នុងភូមិព្រៃគាវ ឃុំកំពង់ចក និងបានប្ដូរឈ្មោះពីអនុវិទ្យាល័យរំដួល មកជាអនុវិទ្យាល័យមិត្តភាពហ៊ុន សែន អ៊ុង ផន និង តាមប្រកាសលេខ៥៧ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៥ របស់ក្រសួងអប់រំយុវជននិងកីឡាសាលា ក៏ផ្លាស់ប្ដូរឈ្មោះ ជាវិទ្យាល័យ មិត្តភាព ហ៊ុន សែន អ៊ុង ផនទៅជាវិទ្យាល័យហ៊ុនសែនកំពង់ចករហូតមកដល់បច្ចុប្បន្ននេះ។ លោកបានបន្តថា ជាបន្តបន្ទាប់សាលាត្រូវបានឯកឧត្តមជាក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលពិសេសសប្បុរសជនបានចូលរួមកែលម្អកសាងសាលា ជាក់ស្ដែងនៅថ្ងៃនេះសាលាមានកិត្តិយសត្រូវបាន ឯកឧត្តមអភិបាលខេត្តអញ្ជើញមកកាត់ខ្សែបូរណ៏ សម្ពោបើកដាក់ឲ្យប្រើប្រាស់នូវក្លោងទ្វារ បុស្បុកតម្កល់ព្រះពុធរូប និង ទីលានបាល់បោះជាសក្ខីភាព។
ថ្លែងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ពិសេសតំណាងមាតា បិតាអាណាព្យាបាលសិស្ស ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តបានសម្តែងអបអរសាទរ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារចុះជួយស្រុក និងសប្បុរសជនដែលបានរួមចំណែកកសាងសមិទ្ធផលតម្កល់ទុកនៅទីនេះ ដែលទាំងអស់នេះជាសមិទ្ធផលបន្ថែមក្នុងកិច្ចការកសាងធនធានមនុស្សជាមួយនឹងរាជរដ្ឋាភិបាល។
ជាមួយនឹងសមិទ្ធផលថ្មីៗដែលកកើតឡើងពីការចូលរួមរបស់ក្រុមការងារនិងសប្បុរសជន ឯកឧត្តម ប៉េង ពោធិសា នូវបានណែនាំដល់លោកគ្រូ អ្នកគ្រូ ពិសេសសិស្សានុសិស្ស ត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងនេះសម្រាប់ប្រើប្រាស់និងប្រតិបត្តិឲ្យបានយូរអង្វែង។ ក្នុងនាមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាមូលដ្ឋានគ្រឹះសិក្សា ដែលកកើតឡើងនៅទីនេះគឺជាសមិទ្ធផលដែលបានបង្កើតឡើងដោយការដឹកនាំរបស់គណបក្សដូច្នេះលោកគ្រូ អ្នកគ្រូ ត្រូវប្រើប្រាស់ បង្រៀនដល់សិស្សានុសិស្ស ដើម្បីអប់រំតម្រង់ទិសក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព។ ទន្ទឹមនិងនោះដែរឯកឧត្តមអភិបាលខេត្តនៅបានណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ប្រកបដោយ ជៀសវាងឲ្បានយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យខូចអនាគត។




-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា