ព័ត៌មាន
ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមា ជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកេណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៉ែន ចន្ទី បានថ្លែងដូចនេះ នៅក្នុងឱកាសសំណេះ សំ ណាលជាមួយលោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងក្រុងដូនកែវ ខេត្តតាកែវ នៃពិធីដង្ហែរបុណ្យផ្កាប្រាក់វេរប្រគេនព្រះសង្ឃវត្តតុំ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
ក្នុងរបាយការណ៍ស្វាគមន៍ របស់លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានបញ្ជាក់ឲ្យដឹងថា រយៈកាលកន្លងមក រហូតមកដល់បច្ចុប្បន្ន នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ម៉ែន ចន្ទី ជាពុទ្ធសាសនូបត្ថម្ភមួយដ៏ឆ្នើម និងយកចិត្តទុក ដាក់បំផុតក្នុងការលើកកម្ពស់វិស័យ ពុទ្ធសាសនា និងបានស្ថាបនាកសាងវត្តតុំយ៉ាងល្អត្រចះត្រចង់ ទៅជារមណីយពុទ្ធសាសនា។ ជាពិសេស ឯកឧត្តម និងលោកជំទាវ ចូល រួមចំណែកថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាង អភិវឌ្ឍន៍ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រជាច្រើនក្នុងក្រុងដូនកែវ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោក ជំទាវ ប៉ែន ចន្ទី បានឧបត្ថម្ភជួសជុល ផ្លូវមួយខ្សែតភ្ជាប់បីភូមិ គឺភូមិប៊ិនម៉ៅ ភូមិត្រពាំងផ្លុង និងភូមិតុំប្រវែង ១.៦០០ ម៉ែត្រ ដោយក្រាលថ្មផេះចំនួន ១០០ឡាន បានអញ្ជើញចុះសួរសុខទុក ពិសារអាហារសាមគ្គី និងផ្តល់អំណោយជូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវ សរុបចំនួន ១.១៦៧គ្រួសារ ឧបត្ថម្ភជូនវិទ្យាល័យនរោត្តមមុនីនាថសីហនុតុំ កុំព្យូទ័រចំនួន០២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង ម៉ាស៊ីនចាក់បញ្ចាំង LCDមួយឈុត និងបានផ្តល់ម៉ូតូចំនួន ១៣គ្រឿង ជូនដល់ប្រជាពលរដ្ឋចំនួនបីភូមិគឺ៖ភូមិតុំចំនួន៤គ្រឿង ភូមិត្រពាំងផ្លុងចំនួន៣គ្រឿង និងភូមិប៊ិនម៉ៅចំនួន ៦គ្រឿង។
សរុបសមិទ្ធផលដែល ឯកឧត្តម និងលោកជំទាវ បានចំណាយក្នុងរយៈពេលកន្លងមក រហូតដល់ពេលនេះ និងជាថវិការស្មើ ១.៨១៨,៩៧៤ដុល្លា ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដែរថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុនៗ និងក្នុងអាណត្តិនីតិកាលទី៧ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការ សម្រេចជោគជ័យសមិទ្ធផលជាតិធំៗជាបន្ត បន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ ចេញជាពិសេសការកែទម្រង់រាជរដ្ឋាភិ បាល ឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានលើកឡើង និងពន្យល់អំពីតម្លៃសន្តិភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាពជាមួយរាជ រដ្ឋា ភិបាល ជាពិសេសការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រអ្នកមានគុណរបស់យើង គឺសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីក ចម្រើន និងសម្បូររុងរឿងតទៅមុខទៀត។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ក៏បានវេរប្រគេនបច្ច័យអង្គផ្កា ប្រាក់ មានចំនួន ៥វត្ត៖ វត្តតុំ (ក្រុងជូនកែវ). វត្តភ្នំខ្លែង (ស្រុកទ្រាំង) . វត្តអង្គក្រូច (ស្រុកបុរីជលសា) . វត្តត្រពាំងសំបូរថ្មី (ស្រុកទ្រាំង) និង វត្តសូរ្យច័ន្ទ (ក្រុងដូនកែវ) ក្នុងនោះ ដោយបានប្រគេនវត្តតុំ បច្ច័យ ១០០ លានរៀល និងប្រគេន ៤វត្តទៀត ក្នុង១វត្តៗ បច្ច័យ ២៥ លានរៀល និងសម្រាប់គណកម្មការ អាចារ្យវត្ដ ២ លានរៀល។ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូន តាជី យាយជី ,ក្រុមប្រឹក្សាសង្កាត់-ក្រុង ដូនកែវ, លោកគ្រូ អ្នកគ្រូ , យុវជន និងបានឧបត្ថម្ភកម្លាំង ប្រដាប់អាវុធ មាន សមត្ថកិច្ច ជាច្រើនទៀតផងដែរ៕
អត្ថបទ.ភារម្យ











-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប